• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្តែងការព្រួយបារម្ភអំពីស្ថានភាពអំពើហឹង្សានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

ឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)
 

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំផ្ទាល់ ស្តីពីស្ថានការណ៍នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ ប្រចាំទីក្រុងញូវយ៉ក។ នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃអំពើហឹង្សាទៅ លើជនស៊ីវិលនៅពេលដែល ប្រជាជននៅប្រទេសអាហ្វ្រិកកណ្តាលនេះ ចំនួន ៥,២ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងប្រជាជនចំនួន ២១,៨ លាននាក់កំពុងប្រឈមនឹងអសន្តិសុខស្បៀងអាហារ។ ឯកអគ្គរដ្ឋទូត លោក Pham Hai Anh អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារសំខាន់ នៃការជួយដល់សាធារណរដ្ឋកុងហ្គោ ក្នុងកិច្ចការការពារជនស៊ីវិល រួមទាំងដោះស្រាយនូវមូលហេតុដើមនៃជម្លោះ តាមរយៈការពង្រឹងតួនាទីរបស់រដ្ឋ និងធ្វើកំណែទម្រង់វិស័យសន្តិសុខជាដើម។ លោក ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីធានាស្ថេរភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក៏ដូចជាក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top