• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្សំថាមពលអគ្គិសនីបាន ២៩៨ពាន់ kWh បន្ទាប់ពីបិទភ្លើង ១ ម៉ោងក្នុងព្រឹត្តិការណ៍ ម៉ោងផែនដី ឆ្នាំ២០២៣

បន្ទាប់ពីបិទភ្លើងរយៈពេល ១ ម៉ោង ប្រទេសទាំងមូលបានសន្សំសំចៃអគ្គិសនីបាន ២៩៨ពាន់ kWh (ស្មើជាង ៥៥៥ លានដុង - ជិត ២៤ពាន់ ដុល្លារអាមេរិក)។
ពិធីបំផុសយុទ្ធនាការ ម៉ោងផែនដី ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ។ (រូបថត៖ dangcongsan.vn)

នៅវេលាម៉ោង៨ និង ៣០នាទីយប់ថ្ងៃទី២៥ មីនា ពិធីបិទភ្លើងជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៣ បានប្រព្រឹត្តទៅលើទូទាំងប្រទេសវៀតណាម។ បន្ទាប់ពីបិទភ្លើងរយៈពេល ១ ម៉ោង ប្រទេសទាំងមូលបានសន្សំសំចៃអគ្គិសនីបាន ២៩៨ពាន់ kWh (ស្មើជាង ៥៥៥ លានដុង - ជិត ២៤ពាន់ ដុល្លារអាមេរិក)។

ម៉ោងផែនដី គឺជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដែលផ្តួចផ្តើមដោយអង្គការអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (WWF) ចាប់តាំងពីឆ្នាំ ២០០៧។ រហូតមកដល់ពេលនេះ នៅវៀតណាម យុទ្ធនាការនេះបានបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ អំពីការយល់ដឹងទាក់ទងនឹងអត្ថន័យ និងអត្ថប្រយោជន៍នៃការសន្សំថាមពល ការការពារបរិស្ថាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ យុទ្ធនាការ ម៉ោងផែនដី បានរីកសាយភាយទៅកាន់គ្រប់ទីភ្នាក់ងារ អង្គភាព អាជីវកម្ម សាលារៀន សហគមន៍ គ្រួសារ និងប្រជាពលរដ្ឋម្នាក់ៗ។

ជារៀងរាល់ឆ្នាំ ម៉ោងផែនដី មានសារផ្សេងៗគ្នា ប៉ុន្តែអត្ថន័យដូចគ្នាគឺការពារ និងថែរក្សាផែនដីឱ្យកាន់តែបៃតង។ ឆ្នាំនេះ យុទ្ធនាការ ម៉ោងផែនដី នៅវៀតណាម បានគូសសញ្ញានូវដំណើររយៈពេល ១៥ ឆ្នាំនៃការតភ្ជាប់និងការរីកសាយភាយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top