• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាយ៉ាងមុតមាំចំពោះពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ

កាលពីថ្ងៃទី១៨ និង២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យពិភាក្សាបើកចំហថ្នាក់រដ្ឋមន្ត្រីក្រោមប្រធានបទ "ការអនុវត្តពហុភាគីនិយម កំណែទម្រង់ និងការកែលម្អប្រសិទ្ធភាពនៃអភិបាលកិច្ចសកល"។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប។ រូបថត៖ VOV-Washington

ថ្លែងមតិក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.បបានសម្តែងការព្រួយបារម្ភអំពីនិន្នាការកើនឡើងនៃសកម្មភាពឯកតោភាគីនៅក្នុងទំនាក់ទំនងអន្តរជាតិ ធ្វើឱ្យចុះខ្សោយប្រព័ន្ធពហុភាគី ដែលជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិក្នុងរយៈពេលប្រាំបីទសវត្សរ៍កន្លងមក។ រួមជាមួយប្រទេសផ្សេងទៀត វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិពង្រឹងការសន្យាចំពោះពហុភាគីនិយម អះអាងពីការគោរពច្បាប់អន្តរជាតិ និងអនុលោមយ៉ាងម៉ឺងមាត់នូវគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអ.ស.ប ជាពិសេសការមិនគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី។ នេះជាលក្ខខណ្ឌចាំបាច់ដើម្បីធានាសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងការទទួលបានសិទ្ធិមនុស្ស។ ប្រធានបេសកកម្មវៀតណាមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លានូវស្ថាប័នពហុភាគី បង្កើនសំឡេងនិងការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាលក្ខណៈតំណាងនិងលទ្ធិប្រជាធិបតេយ្យនៃស្ថាប័នទាំងនេះ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមគាំទ្រយ៉ាងមុតមាំពហុភាគីនិយម ហើយតែងតែខិតខំធ្វើការរួមចំណែកជាវិជ្ជមាន និងសំខាន់ក្នុងការពង្រឹងស្ថាប័នពហុភាគីលើសកលលោកនិងក្នុងតំបន់ ជាពិសេស អ.ស.ប និងអាស៊ាន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅនូវការសន្យារបស់វៀតណាមចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជនវៀតណាម និងរួមចំណែកកសាងពិភពលោកកាន់តែមានសន្តិភាព វិបុលភាព និងសមធម៌សម្រាប់មនុស្សគ្រប់រូប៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top