• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាចូលរួមយ៉ាងពេញទំហឹងក្នុងក្របខ័ណ្ឌសហ​ប្រតិបត្តិការអាស៊ាន​សម្រាប់​ការ​បង្ការ និង ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​


 គណៈប្រតិភូវៀតណាមដែលបានចូលរួមក្នុងកិច្ចប្រជុំ 
 

 នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់តំបន់  ស្តីពីការធ្វើសមកាលកម្មនូវផែនការពាណិជ្ជ កម្ម​និង​សន្តិសុខ​ ដែលជួយឧបត្ថម្ភគោលដៅអាស៊ាន ឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៣ និង ទី៤​ មេសា ​នៅទីក្រុងបាងកកប្រ​ទេស​ថៃ។

កិច្ច​ប្រជុំនេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលថៃ សហការជាមួយការិយាល័យអង្គការសហប្រជាជាតិ ទទួល​បន្ទុក​អំពី​ការបង្ការប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋក​ម្ម (UNODC) និង​មាន​ការ​រចូល​រួម​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​និងដៃគូសន្ទនាមួយចំនួន។ កិច្ចប្រជុំនេះត្រូវផ្តោតលើ​ការពិភាក្សា ស្តីពី​បញ្ហាការ​គ្រប់​គ្រង​ព្រំដែន​ ដើម្បីដោះស្រាយរាល់បញ្ហាសន្តិសុខសំខាន់ៗ ​នៅក្នុងដំណើរការបើកទូលាយសេដ្ឋកិច្ច​នៅក្នុងតំបន់។

អញ្ជើញ​ថ្លែងមតិនៅទីនេះ ប្រធានគណៈប្រតិភូវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋ​មន្រ្តីក្រសួង​នគរបាល​វៀតណាម បានលើកឡើងថា ​បទ ឧក្រិដ្ឋឆ្លងដែនឆ្លងកាត់ព្រំដែន​ បានគំ​រាមកំ​ហែងផ្ទាល់​ដល់ស្ថិរ​ភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ជានិយាយ​រួមនិង​វៀត​ណាម​និយាយ​ដោយ​ឡែក​។ ហេតុដូច្នេះ ប្រទេសអាស៊ានទាំងអស់ ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រយុទ្ធ​ប្រឆាំង​ប្រកប​ដោយ​​ប្រសិទ្ធិភាព ជាមួយឧក្រិដ្ឋកម្មគ្រប់ប្រភេទ។

ឧត្តម​សេនីយ៍ឯក លោក Nguyen Van Thanh ក៏បានលើកសំណើរមួយចំនួន សំដៅ ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដូចជា: ការកែលម្អ​ប្រព័ន្ធ​ឯកសារ​ច្បាប់​នៅក្នុង​វិស័យ​បង្ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅក្នុងតំបន់​អាស៊ាន​ និងបង្កើនការផ្លាស់ប្តូរ​ព័ត៌ មាន ក៏ដូចជាបន្តពង្រឹង​កិច្ច​សហប្រតិ​បត្តិការជាមួយ​ដៃគូ​សន្ទនា​របស់​អាស៊ាន​ជាដើម។

ចំពោះការ​សន្យារបស់វៀតណាម ឧត្តមសេនីយ៍ឯកលោក Nguyen Van Thanh បានសង្កត់ធ្ងន់ថា ជាសមាជិក​សកម្ម​និង​មានការទទួលខុសត្រូវរបស់អាស៊ាន, វៀតណាម ប្តេជ្ញាចូលរួម​យ៉ាងពេញ​លេញ​រាល់​ក្រប​ខ័ណ្ឌ​សហប្រតិ​បត្តិ​ការ​របស់អាស៊ាននិយាយរួមនិងកិច្ច​សហប្រតិបត្តិការក្នុងវិស័យបង្ការ​ ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាពិសេស​ ធានាសូចនាករសន្តិសុខ​និងសុវត្ថិភាពផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top