• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាគាំទ្រកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរជាសកល

សន្និសីទលើកទី៣ បណ្ដាប្រទេសសមាជិកនៃសន្ធិសញ្ញាប្រឆាំងអាវុធនុយក្លេអ៊ែរ (TPNW) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែមីនា នៅទីស្នាក់ការអង្គការ សហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ដោយមានការចូលរួមពីតំណាង ប្រទេសចំនួន ៩៤ ដែលបានចុះហត្ថលេខា និងផ្តល់សច្ចាប័នលើសន្ធិសញ្ញា ប្រទេស សង្កេតការណ៍ និងអង្គការអន្តរជាតិពាក់ព័ន្ធជាង ១០០។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VNA)
ថ្លែងមតិនៅសន្និសីទ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវការសន្យាយ៉ាងមុតមាំ របស់វៀតណាមចំពោះគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង; ទន្ទឹមនឹងនោះ លោកបានអំពាវនាវឱ្យប្រទេសនានាផ្ដោតលើការជំរុញបណ្ដាប្រទេសផ្តល់សច្ចាប័ន និងចូលជាសមាជិកសន្ធិសញ្ញា ដើម្បីបង្កើនភាពជាសកលនៃឯកសារនេះ អនុវត្តន៍យ៉ាងពេញលេញនូវការសន្យារំសាយអាវុធ នុយក្លេអ៊ែរ រំលេចតួនាទីនៃតំបន់គ្មានអាវុធ នុយក្លេអ៊ែរ បន្តពង្រឹងពហុភាគីនិយមក្នុងការរំសាយអាវុធ។ លោកឯកអគ្គរដ្ឋទូតបាន សង្កត់ធ្ងន់ថា បណ្ដាប្រទេសដែលមានអាវុធនុយក្លេអ៊ែរមានតួនាទីសំខាន់ជួរមុខក្នុងការ អនុវត្តវិធានការរំសាយអាវុធនុយក្លេអ៊ែរដែលអាចត្រួតពិនិត្យបាន មិនអាចបញ្ច្រាសបាន និងមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់។
ក្នុងនាមជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) សន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) សន្ធិ សញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) និងជាប្រទេសមួយក្នុង ចំណោមប្រទេសដំបូងទាំង ១០ ដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញាប្រឆាំងអាវុធ នុយក្លេអ៊ែរ វៀតណាមប្តេជ្ញាសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្ពោះ ទៅរកពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកប ដោយចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោកតូ ឡឹម៖ ចារកម្មនគរបាលប្រជាជនត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះនិងមានចក្ខុវិស័យយុទ្ធសាស្ត្រ

អគ្គលេខាបក្ស លោកតូ ឡឹម៖ ចារកម្មនគរបាលប្រជាជនត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះនិងមានចក្ខុវិស័យយុទ្ធសាស្ត្រ

“ភារកិច្ចនៅក្នុងយុគសម័យថ្មីទាមទារឱ្យចារកម្មនគរបាលប្រជាជនត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះ ការទម្លុះទម្លាយ ក្នុងការកសាងអង្គការនិងការកសាងកម្លាំង ត្រូវមានចក្ខុវិស័យយុទ្ធសាស្ត្រ”។

Top