• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស

នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូទ្រីស លោក Alexander Schallenberg ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ ១៨ មេសា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូទ្រីសលោក Alexander Schallenberg (រូបថត៖ Duong Giang-TTXVN)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអូទ្រីស ដែលជាប្រទេសសមាជិកដ៏សំខាន់របស់សហភាពអឺរ៉ុប (EU)។ លោកនាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ សំដៅបង្កើនទំនុកចិត្តផ្នែកនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក បង្កើតការលើកទឹកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; លោកចង់ឱ្យប្រទេសអូទ្រីសបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់វៀតណាមដូចជា អេឡិចត្រូនិក វាយនភណ្ឌ ស្បែក និងស្បែកជើង ផលិតផលកសិកម្ម និងជលផល ដើម្បីចូលទៅកាន់ទីផ្សារអូទ្រីស និងសហភាពអឺរ៉ុប។  លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសអូទ្រីស ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ​វៀតណាម-សហភាពអឺរ៉ុប (EVIPA) យ៉ាងឆាប់ៗ; ហើយគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដើម្បីដកកាតលឿងរបស់ IUU សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាមក្នុងពេលឆាប់ៗនេះ។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រីការបរទេស Alexander Schallenberg បានអះអាងថា រដ្ឋាភិបាលអូទ្រីសតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាព នៅអាស៊ីអាគ្នេយ៍ ហើយមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ រដ្ឋមន្ត្រីការបរទេស លោក Alexander Schallenberg បានឯកភាពថា ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដោយពិចារណាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ អនុវត្តន៍គម្រោងបណ្តុះបណ្តាលរវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ ព្រមទាំងការបណ្តុះបណ្តាលលើការងារនៅសហគ្រាសអូទ្រីសនៅវៀតណាម ក៏ដូចជាអភិវឌ្ឍន៍ទីផ្សារការងារដ៏មានសក្តានុពល។

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី និងតំបន់។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកនូវសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រនៅសមុទ្រខាងកើត ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

Top