• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកត្រដែតទស្សនៈអំពីដំណើរការសន្តិភាពមជ្ឈឹមបូព៌ា

នៅថ្ងៃទី ២៥ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៅមជ្ឈឹមបូព៌ា ក្នុងនោះមាន បញ្ហាប៉ាឡេស្ទីនផងដែរ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៅមជ្ឈឹមបូព៌ា


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីការវិវត្តជាក់ស្តែង ជាពិសេសគឺការពង្រីកតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank មិនមានសញ្ញាណាបញ្ជាក់ពីការបញ្ឈប់ឡើយ។ លោកឯកអគ្គរដ្ឋទូតវៀតណាមបានមានប្រសាសន៍ថាសកម្មភាពទាំងនេះរួមជាមួយសកម្មភាពរារាំងជីវភាពរស់នៅរបស់ប្រជាជនប៉ាឡេស្ទីនដូចជាការបំផ្លាញផ្ទះសម្បែងនិងទ្រព្យសម្បត្តិនឹងបង្កើនភាពខុសប្លែកគ្នារវាងភាគីនានា ដែលរារាំងដល់ការតភ្ជាប់ឡើងវិញកិច្ចចរចា និងបង្រួញឱកាសសម្រេចឲ្យបានដំណោះស្រាយរយៈពេលយូរអង្វែងនិងប្រកបដោយចីរភាពចំពោះបញ្ហាប៉ាឡេស្ទីន។

ទាក់ទិនដល់ដំណើរការសន្តិភាពមជ្ឈឹមបូព៌ា វៀតណាមស្វាគមន៍និងគាំទ្ររាល់គំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងដែលអាចជួយពន្លឿនដំណើរការនេះដោយអំពាវនាវដល់ភាគីទាំងអស់អត់ធ្មត់ ហើយមិនអនុវត្តន៍បណ្ដាសកម្មភាព និងសេចក្ដីប្រកាស ដែលអាចបណ្ដាលឲ្យស្ថានការណ៍កាន់តែស្មុគស្មាញថែមទៀត។

ទាក់ទិននឹងការបោះឆ្នោតនៅប៉ាឡេស្ទីននាពេលខាងមុខ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានអំពាវនាវឲ្យភាគីទាក់ទិននានា ជួយសម្រួលដល់ការបោះឆ្នោតនៅគ្រប់តំបន់ ក្នុងនោះមានក្រុងយេរូសាឡឹមខាងកើតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

នាព្រឹកថ្ងៃទី២ ខែធ្នូនេះ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសិង្ហបុរី ប្រធានរដ្ឋ សភា លោក Tran Thanh Man អញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Sembcorp គ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ VSIP គ្រុប លោក Lee Ark Boon និងលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB)។

Top