ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនការរក្សាសន្តិភាពអង្គ ការសហប្រជាជាតិ
នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាមបានរួមសហការជាមួយអង្គការសហប្រជាជាតិ និងស្ថាប័ននានានៃក្រសួងការពារ ប្រទេសវៀតណាមរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ ថ្លែងមតិក្នុងពិធីបើក វរសេនីយ៍ឯក Hoang Kim Phung នាយកមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម បានឲ្យដឹងថា វៀតណាមនបានចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាផ្លូវការតាំងពីឆ្នាំ២០១៤មក។ រហូតមកដល់ពេលនេះ មានទាហានវៀតណាមចំនួន១២នាក់ ត្រូវបានបញ្ចូនទៅបំពេញភារកិច្ចក្នុងក្រុមបេសកកម្មអ.ស.បប្រចាំនៅប្រទេសស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានសកម្មត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ហ្វឹកហាត់ និងទិញសំភារៈបំពាក់ឲ្យមន្ទីរពេទយោធានិងក្រុម វិស្វករត្រៀមជាស្រេចដាក់ពង្រាយកងកម្លាំងនៅក្រុមបេសកកម្មនានា របស់អង្គការសហប្រជាជតិក្រែងលោមានតម្រូវការ។
វគ្គបណ្តុះបណ្តាលនេះនឹងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម