ព័ត៌មាន
វៀតណាមរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ក្នុងរយៈពេលល២ថ្ងៃ

គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយអគ្គលេខា
លោក Nguyen Phu Trong មកគោរពវិញ្ញាណក្ខ័ន្ធ
ចាប់ពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Phan Van Khai អតីតសមាជិកការិយាល័យនយោបាយ អតីតនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម អតីតសមាជិកសភានីតិកាលទី៨ ទី៩ ទី១០ និងទី១១ ត្រូវបាន រៀបចំឡើងនៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ ហើយអូសបន្លាយដល់ ដំណាច់ថ្ងៃទី២១ មីនា ឆ្នាំ២០១៨។ ខណៈពេលនេះ នៅមជ្ឈមណ្ឌលសន្និសីទ អន្តរជាតិ រដ្ឋធានីហាណូយ ក៏ប្រព្រឹត្តទៅពិធីគោរពវិញ្ញាណក្ខ័ណ្ធអតីតនាយករដ្ឋ មន្រ្តីលោក Phan Van Khai ផងដែរ។
ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ត្រូវបាន ផ្សាយផ្ទាល់តាមរលកទូរទស្សន៍និងរលកធាតុអាកាស។
នៅទីក្រុងហូជីមិញ បណ្ដាថ្នាក់ដឹកនាំកំពូលរបស់វៀតណាម រួមមានអគ្គ លេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិលោក Tran Thanh Man បានដឹកនាំគណៈប្រតិភូនៃស្ថាប័ន មជ្ឈឹមនានា មកគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai។
ក្នុងពេលនោះ ស្ថានទូតវៀតណាមជាច្រើនលើទូទាំងពិភពលោកក៏រៀបចំ ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ផងដែរ។
ក្នុងរយៈពេល២ថ្ងៃកន្លងទៅ ប្រជាជនរាប់ពាន់នាក់បានមក ដល់ផ្ទះរបស់ លោក Phan Van Khai ដើម្បីសម្ដែងការរំលែកទុក្ខនិងគោរពវិញ្ញាណក្ខ័ន្ធដោយក្ដីសោកទុក្ខជាអនេក។
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai នឹងត្រូវ បានរៀបចំឡើងយ៉ាងមហោឡារឹតនាវេលាម៉ោង៧កន្លះថ្ងៃទី២២ មីនា នៅសាល ប្រជុំ Thong Nhat។ ពិធីបញ្ចុះសពប្រព្រឹត្តទៅនាវេលាម៉ោង១១ថ្ងៃដដែល នៅ ស្រុកកំណើតលោកនៅឃុំ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម