• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមដៃជាមួយបណ្ដាប្រទេសការពារស្រទាប់អូហ្សូន

វៀតណាមបានក្លាយទៅជាសមាជិកនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុចាប់តាំងពីឆ្នាំ១៩៩២ អនុសញ្ញា ទីក្រុងវីយ៉ែនស្ដីពីការការពារស្រទាប់អូហ្សូន និងពិធីសារ Montreal ស្ដីពីសារធាតុ បំផ្លាញស្រទាប់អូហ្សូនចាប់តាំងពីឆ្នាំ១៩៩៤មក។

ថ្ងៃទី១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំ ជាទិវាការពារស្រទាប់អូហ្សូនពិភពលោក។ ដោយមានប្រធានបទ “ពិធីសារ Montreal៖ ធ្វើឲ្យត្រជាក់ពិភពលោក រក្សាទុកចំណី អាហារនិងវ៉ាក់សាំង” ទិវាការពារស្រទាប់អូហ្សូនពិភពលោកឆ្នាំនេះគឺសំដៅរំលេចសារសំខាន់នៃការការពារស្រទាប់អូហ្សូនដែលជួយធ្វើឲ្យបន្ថយដំណើរការប្រែប្រួលអាកាស ធាតុ លើកកំពស់ប្រសិទ្ធភាពថាមពល តាមនោះធានាសន្តិសុខ ស្បៀងអាហារនិងការរក្សាទុកវ៉ាក់សាំង។

ដោយជួយជ្រោមជ្រែងសេចក្ដីអំពាវនាវនៃទីភ្នាក់ងារអូហ្សូនតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងឱកាសទិវាការពារស្រទាប់អូហ្សូនពិភពលោក ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងធនធាននិងបរិស្ថានវៀតណាមបានបំផុសការប្រកួតច្នៃប្រឌិតសិល្បៈក្នុងស្រុក ហើយចូលរួមការប្រកួតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមប្រធានបទ “ការពារស្រទាប់អូហ្សូនដើម្បីការពារអាកាសធាតុផែនដី” សំដៅរំលេចទំនាក់ទំនងរវាងការ ការពារស្រទាប់អូហ្សូននិងការប្រែប្រួលអាកាសធាតុ ហើយកត់សម្គាល់សមិទ្ធផលនៃពិធីសារ Montreal ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក; តាមនោះលើកកំពស់ការយល់ដឹង របស់សហ គមន៍ក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូននិងលុបបំបាត់សារធាតុ HFC ជាបណ្ដើរៗផងដែរ។

គួរជម្រាបបន្ថែមថា វៀតណាមបានក្លាយទៅជាសមាជិកនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុចាប់តាំងពីឆ្នាំ១៩៩២ អនុសញ្ញាទីក្រុងវីយ៉ែនស្ដីពីការការពារស្រទាប់អូហ្សូននិងពិធីសារ Montreal ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូនចាប់តាំងពីឆ្នាំ១៩៩៤មក។ ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក វៀតណាមបានរួមដៃគ្នាជាមួយសហគមន៍អន្តរជាតិការពារស្រទាប់អូហ្សូន គ្រប់គ្រងនិង លុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន។ វឌ្ឍនភាពមួយក្នុងចំណោមវឌ្ឍនភាពដ៏ ខ្លាំងក្លាក្នុងការងារគ្រប់គ្រង ការពារស្រទាប់អូហ្សូននៅវៀតណាមនោះ គឺការដាក់ បញ្ចូលក្នុងច្បាប់នូវបទបញ្ញត្តិស្ដីពីការការពារស្រទាប់អូហ្សូននៅក្នុងច្បាប់ការពារ បរិស្ថានឆ្នាំ២០២០ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top