• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមជាមួយប្រទេសមួយចំនួនស្នើសូមមតិយោបល់ពីតុលាការយុត្តិធម៌អន្តរជាតិ ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ

តាមនោះ តុលាការយុត្តិធម៌អន្តរជាតិបាននិងកំពុងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រតិបត្តិធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងពិភពលោក។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ក្នុងឋានៈជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានចូលរួមក្នុងសម័យប្រជុំពេញអង្គដើម្បីពិភាក្សាអំពីប្រតិបត្តិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (រូបថត៖ បេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ)    

ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងឋានៈជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី ២៧ ខែតុលា បានអញ្ជើញចូលរួមដឹកនាំសម័យប្រជុំពេញអង្គនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ដើម្បីពិភាក្សាអំពីប្រតិបត្តិការរបស់ តុលាការយុត្តិធម៌អន្តរជាតិ។ តំណាងវៀតណាមនិងប្រទេសមួយចំនួនធំដែលចូលរួមក្នុងកិច្ចប្រជុំនេះ បានអះអាងនូវតួនាទីសំខាន់របស់តុលាការយុត្តិធម៌អន្តរជាតិក្នុងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី។ តាមនោះ  តុលាការយុត្តិធម៌អន្តរជាតិបាននិងកំពុងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រតិបត្តិធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងពិភពលោក។ ក៏នៅក្នុងសម័យប្រជុំនេះផងដែរ វៀតណាមនិងវ៉ានូអាទូ រួមជាមួយប្រទេសស្នូលមួយចំនួន បានណែនាំគំនិតផ្តួចផ្តើមដើម្បីស្វែងរកមតិយោបល់ពីតុលាការយុត្តិធម៌អន្តរជាតិស្តីពីកាតព្វកិច្ចរបស់បណ្តាប្រទេសក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ។ តំណាងវៀតណាមបានអះអាងនូវបំណងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀតនៃក្រុមស្នូល និងជាមួយប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ ក្នុងដំណើរការជំរុញសេចក្តីព្រាងដំណោះស្រាយនាពេលខាងមុខ។ នៅក្នុងសម័យប្រជុំនៃមហាសន្និបាត បណ្តាប្រទេសដែលចូលរួមក្នុងក្រុមស្នូលបានវាយតម្លៃខ្ពស់អំពីគំនិតផ្តួចផ្តើមរួមនេះ ដោយបានអះអាងថា នេះជាការរួមចំណែកជាវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងបញ្ហាកង្វល់នាពេលបច្ចុប្បន្ន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top