• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរួមរបស់អាស៊ានក្នុង​ឆ្នាំ ២០២៥

«វៀតណាមបានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរួមរបស់អាស៊ានក្នុងឆ្នាំ ២០២៥»។ នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM អាស៊ាន - វៀតណាម លោក Dang Hoang Giang នៅក្នុងកិច្ចប្រជុំអន្តរវិស័យ បូកសរុបស្ថានភាពកិច្ចសហប្រតិបត្តិការ ការចូលរួមរបស់វៀតណាមក្នុងឆ្នាំ ២០២៥ និងទិសដៅសម្រាប់ឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៩ ខែធ្នូ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM អាស៊ាន - វៀតណាម លោក Dang Hoang Giang ដឹកនាំកិច្ចប្រជុំ។ រូបថត៖ TTXVN

នៅឆ្នាំ ២០២៥ វៀតណាម និងប្រទេសដទៃទៀតបានជំរុញការអនុវត្តផែនការមេសម្រាប់ការកសាងសហគមន៍ឆ្នាំ ២០២៥ និងអនុម័តលើចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ដោយអនុវត្តភារកិច្ចសំខាន់ៗជាច្រើនប្រកបដដោយជោគជ័យ ដូចជាប្រធានក្រុមការងារគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI); ការរៀបចំវេទិកាអនាគតអាស៊ានប្រកបដោយជោគជ័យសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានសង្កត់ធ្ងន់ថា៖ “អស់រយៈពេល ៣០ឆ្នាំកន្លងទៅ ពីប្រទេសដែលបានចាប់ផ្តើមធ្វើសមាហរណកម្មអន្តរជាតិ ឥឡូវនេះយើងបានក្លាយជាសមាជិកដែលមិនអាចខ្វះបានរបស់អាស៊ាន។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់បំផុត បង្ហាញពីភាពចាស់ទុំនៃកិច្ចការបរទេស និងការទូតពហុភាគីរបស់វៀតណាមក្នុងដំណើរ ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី”។

នៅឆ្នាំ ២០២៦ វៀតណាមនឹងបន្តលើកកម្ពស់តួនាទីជាសមាជិកសកម្ម  និងមានទំនួលខុសត្រូវ ដោយរួមចំណែកដល់ការរក្សាសាមគ្គីភាព ឯកភាព និងពង្រឹងបរិយាកាសយុទ្ធសាស្ត្រអំណោយផលសម្រាប់ការអភិវឌ្ឍ ខិតខំដោះស្រាយបញ្ហាក្តៅគគុកក្នុងតំបន់ អនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងយុទ្ធសាស្ត្រសហប្រតិបត្តិការឱ្យកាន់តែជាក់ស្តែង និងរៀបចំវេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ ប្រកបដោយជោគជ័យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top