ក្នុងអំឡុងកិច្ចប្រជុំរយៈពេល៦សប្តាហ៍ជាប់ៗគ្នា វៀតណាមបានធ្វើជាអធិបតីក្នុងការកសាងនិងបង្ហាញសុន្ទរកថារួមស្តីពីការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដើម្បីសម្រេចបានសមភាពយេនឌ័រ ដែលទទួលបានការគាំទ្រពីប្រទេសយ៉ាងច្រើនកុះករ។ គណៈប្រតិភូវៀតណាមបានចូលរួមកសាងខ្លឹមសារឯកសារ និងសហ ឧបត្ថម្ភគំនិតផ្តួចផ្តើមជាច្រើនដោយឈរលើស្មារតីសន្ទនា និងសហប្រតិបត្តិការ។ សកម្មភាពទាំងនេះបានរួមចំណែកក្នុងការបង្ហាញពីទស្សនៈ គោលនយោបាយដ៏ខ្ជាប់ខ្ជួន និងសមិទ្ធិផលនានារបស់វៀតណាមក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំងរួមជាមួយប្រទេសដទៃទៀត ធានាសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សស្របតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
គណៈប្រតិភូវៀតណាមក៏បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ និងកិច្ចពិភាក្សាជាច្រើនលើប្រធានបទនានាដែលត្រូវបានយកចិត្តទុកដាក់។ ក្នុងសុន្ទរកថារបស់ខ្លួន គណៈប្រតិភូវៀតណាមបានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរលើកកំពស់និងការពារសិទ្ធិមនុស្សរបស់ប្រជាជនគ្រប់រូប; ចែករំលែកវិធានការដែល វៀតណាមបានអនុវត្តន៍ដើម្បីលើកកម្ពស់ និងការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះ; បញ្ជាក់ពីតម្រូវការក្នុងការដោះស្រាយការបែកបាក់ និងភាពខុសគ្នាផ្នែកនយោបាយ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្តតាមរយៈស្មារតីនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។
ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូវៀតណាមនៅសម័យប្រជុំលើកទី ៥៨ នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញពីការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់វៀតណាមក្នុងសម័យប្រជុំដំបូងនៃឆ្នាំចុងក្រោយក្នុងនាមជាសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្ស អាណត្តិ ២០២៣-២០២៥ រួមចំណែកបង្កើតមូលដ្ឋានសំខាន់សម្រាប់វៀតណាម ត្រៀមរៀបចំចុះឈ្មោះឡើងវិញជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៦-២០២៨៕







