• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរក្សាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋនៅថ្នាក់ជាតិ និងអន្តរជាតិ

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គណៈកម្មាធិការទទួលបន្ទុកកិច្ចការច្បាប់អន្តរជាតិ (គណៈ កម្មាធិការទី៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ បានបើកសម័យប្រជុំពេញអង្គលើប្រធានបទច្បាប់អន្តរជាតិ ការលើកកម្ពស់នីតិរដ្ឋនៅកម្រិតជាតិ និងអន្តរជាតិ។ ប្រទេសសមាជិកអង្គការសហប្រជាជាតិនិងអ្នកសង្កេតការណ៍ជិត ១០០ នាក់បានចូលរួមផងដែរ។
  ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VOV  

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការរួមជាមួយសហគមន៍អន្តរជាតិ ជំរុញនីតិរដ្ឋនៅកម្រិតខុសៗគ្នា។ ក្នុងស្ថានភាពនៅជម្លោះស្មុគ្រស្មាញដែលប្រព្រឹត្តទៅពិភពលោកបច្ចុប្បន្ន លោក ឯកអគ្គរដ្ឋទូតបានចាត់ទុកថា ច្បាប់អន្តជាតិនិងគោលការណ៍ជាសារវ័ន្ននៃធម្មនុញ្ញអង្គការសហប្រជាតិ តែងតែជាមូលដ្ឋាននៃប្រព័ន្ធអន្តរជាតិ ព្រមទាំងអំពាវនាវឲ្យប្រទេសនានាគោរពគោលការណ៍ដោះស្រាយជំលោះអន្តរជាតិដោយសន្តិវិធី និងលើកកម្ពស់តួនាទីរបស់ស្ថាប័នអាជ្ញាកណ្តាលអន្តរជាតិ ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី និងលើកកំពស់នីតិរដ្ឋនៅកម្រិតអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមកំពុងបន្តអនុវត្តន៍ការកែទម្រង់ច្បាប់ ពង្រឹងប្រព័ន្ធច្បាប់ សំដៅកសាងរដ្ឋនីតិរដ្ឋ ព្រមទាំងនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ និងដៃគូដទៃដើម្បីជំរុញនិងធានាការគោរពរាល់គោលការណ៍នីតិរដ្ឋនៅកម្រិតជាតិនិងអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top