នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី Gerda Verburg
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាង ដូច្នេះនៅក្នុងពិធីទទួលជួបលោកស្រី Gerda Verburg ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិនិងជាអ្នកសម្របសម្រួលទទួលបន្ទុកចលនាបើកទូលាយទ្រង់ទ្រាយអាហារូបត្ថម្ភ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា នៅវៀតណាម ការងារ អាហាររូបត្ថម្ភត្រូវបានអនុវត្តន៍យ៉ាងមឹងមាត់និងត្រឹមត្រូវ ។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលត្រៀមទទួលយករាល់មតិរបស់អង្គការសហប្រជាជាតិ និងមានបំណងចង់ឲ្យអង្គការសហប្រជាជាតិជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ បច្ចេកទេសនិងបទពិសោធន៍ អំពីអាហាររូបត្ថម្ភព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើបញ្ហានេះក្នុងការអនុវត្តគោលដៅសហសវត្សនិងគោលដៅអភិវឌ្ឍន៍និរន្តរភាព។
អញ្ជើញឆ្លើយតបវិញ លោកស្រី Gerda Verburg បានវាយតម្លៃខ្ពស់និងបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការបង្កើនកិច្ចការអាហាររូបត្ថម្ភ រួមទាំងស្នើឲ្យរដ្ឋាភិបាលវៀតណាមគប្បីចាត់ទុកបញ្ហា អាហាររូបត្ថម្ភជាបញ្ហាចំបាច់។ លោកស្រីក៏បានស្នើឲ្យរដ្ឋាភិបាលវៀតណាមមានយន្តការប្រមូលផ្តុំប្រភពកម្លាំងពីសង្គម ដើម្បីរួមគ្នាអនុវត្តន៍ឲ្យបានល្អ គោលដៅអាហារ រូបត្ថម្ភនៅតំបន់ឆ្ងាយដាច់ស្រយាល់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម