• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់ដល់ការធានាសិទ្ធិមនុស្សលើគ្រប់ជ្រុងជ្រោយ

សាររបស់លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអះអាងថា ការយកប្រជាជនជាមជ្ឈមណ្ឌលនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍគឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម។
  រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំប្រចាំលើកទី ៤៩ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)  

នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំប្រចាំលើកទី ៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ប្រធានគណៈប្រតិភូវៀតណាមបានផ្តល់សារសំខាន់តាមប្រព័ន្ធអ៊ីនធឺណិតនៅសម័យប្រជុំ។

សាររបស់លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអះអាងថា ការយកប្រជាជនជាមជ្ឈមណ្ឌលនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍគឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀត ណាម។ លោក Bui Thanh Son បានអះអាងសារជាថ្មីអំពីបំណងរបស់វៀតណាមក្នុងការរួមចំណែកតាមរយៈបេក្ខភាព សម្រាប់មុខតំណែងជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិឆ្នាំ ២០២៣-២០២៥ ជាមួយនឹងសារថា គោរពគ្នាទៅវិញទៅមក។ សន្ទនានិងសហប្រតិបត្តិការ។ ធានាសិទ្ធិមនុស្សសម្រាប់អ្នកទាំងអស់គ្នា

ជាមួយនឹងសារនេះ វៀតណាមអះអាងនូវការត្រៀមជាស្រេច សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ បង្កើនប្រសិទ្ធភាពនៃសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សតាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ វៀតណាមយកចិត្តទុកដាក់ដល់ការធានាសិទ្ធិមនុស្សលើគ្រប់ទិដ្ឋភាព ដោយផ្តល់អាទិភាពដល់ការការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះ សមភាពយេនឌ័រ; ធានាសិទ្ធិមនុស្សក្នុងការដោះស្រាយបញ្ហាសកល ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមក៏បានផ្តល់អាទិភាពលើការលើកកម្ពស់សិទ្ធិទទួលបានសុខភាពក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សិទ្ធិទទួលបានការងារសមរម្យដែលពាក់ព័ន្ធនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សិទ្ធិទទួលបានការអប់រំប្រកបដោយគុណភាព ផ្អែកលើសមធម៌នៃឱកាសនិងលទ្ធភាពទទួលបាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top