• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមម្ចាស់ការ សកម្ម និងរួមចំណែកទំនួលខុសត្រូវចំពោះអាស៊ាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី៣៩ និងកិច្ចប្រជុំកំពូលជាមួយដៃគូ គឺជាឱកាសមួយសម្រាប់វៀតណាម ដើម្បីបន្តអះអាងនូវគោលនយោបាយការបរទេស ឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសកម្មភាពចំនួន ១៤/១៧ ក្នុងចំណោមសកម្មភាពនៃកិច្ចប្រជុំកំពូលលើកនេះ (រូបថត៖ VGP)


តបតាមការអញ្ជើញរបស់ព្រះមហាត្សត្រនៃប្រ៊ុយណេ ប្រធានអាស៊ានឆ្នាំ ២០២១ លោក Hasanal Bolkiah ចាប់ពីថ្ងៃទី ២៦-២៨ ខែតុលា ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តី លោកPham Minh Chinh នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និង ៣៩ និងកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូង លើកទី៣ ជាទម្រង់អនឡាញ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី៣៩ និងកិច្ចប្រជុំកំពូលជាមួយដៃគូគឺជាឱកាសមួយសម្រាប់វៀតណាម ដើម្បីបន្តអះអាងនូវគោលនយោបាយការបរទេស ឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។ បន្តពង្រីកលទ្ធផលល្អរបស់ប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបន្តចូលរួមយ៉ាងម្ចាស់ការនិងសកម្ម រួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះការងាររួមរបស់អាស៊ាន សម្របសម្រួលជាមួយប្រធានប្រ៊ុយណេ ដើម្បីជំរុញអាទិភាពរបស់វៀតណាមក្នុងឆ្នាំអាស៊ាន ២០២០ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាទិភាពរបស់ឆ្នាំអាស៊ាន ២០២១ ជាពិសេសលើការឆ្លើយតបនឹងជំងឺកូវីដ-១៩ ការវាយតម្លៃលើការអនុវត្តធម្មនុញ្ញអាស៊ាន ការកសាងចក្ខុវិស័យនៃសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ និងការលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់។

 

កិច្ចប្រជុំកំពូលនេះ គ្រោងនឹងនឹងប្រកាសឯកសារចំនួន ១០; អនុម័តលើឯកសារចំនួន ២៥ ទទួលស្គាល់ឯកសារចំនួន ៦៦ រួមមាន សេចក្តីប្រកាសមួយចំនួន យុទ្ធសាស្ត្រ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ផែនការសកម្មភាព របាយការណ៍ ឯកសារចក្ខុវិស័យ ... ក្នុងវិស័យជាច្រើនក្នុងសសរស្តម្ភទាំងបីនៃកិច្ចសហប្រតិបត្តិការអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top