• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានល្បឿនកំណើនខ្ពស់លើវិស័យសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន


 វៀតណាមមានល្បឿនកំណើនខ្ពស់លើវិស័យសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន (រូបថតឧទាហរណ៍/KT)
 

នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាក្រោមប្រធានបទ “អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមក្នុងយុគសម័យឌីជីថល” ។ តំណាងចូលរួមក្នុងសិក្ខាសាលា បានឲ្យដឹងថាវៀតណាមមានល្បឿនកំណើនខ្ពស់លើវិស័យសេដ្ឋកិច្ច ឌីជីថលក្នុងតំបន់អាស៊ាន ព្រមទាំងលើកឡើងដំណោះស្រាយជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិចលើគ្រប់វិស័យនៃជីវភាពសង្គមនិងអាជីវកម្មផងដែរ។

យោងតាមការស្ថិតិ នាបច្ចុប្បន្នវៀតណាមនិងឥណ្ឌូណេស៊ីគឺជាប្រទេសឈានមុខគេចំនួនពីរដែលមានល្បឿនកំណើននៃទំហំអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ាន ដែលសម្រេចបានអត្រាជាមធ្យម ៣៨% ក្នុងមួយឆ្នាំ ខណៈពេលដែលប្រទេសដែលនៅសល់ កំពុងមានអត្រាកំណើនពី ២០ ទៅ ៣០% ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ ការជម្រុញផ្លាស់ប្តូរឌីជីថលដោយស្ម័គ្រចិត្តរបស់អង្គភាពអាជីវកម្មនានាដោយសារជំងឺរាតត្បាតកូវីដ១៩ បានពន្លឿនការអនុវត្តសកម្មភាពពាណិជ្ជកម្ម អេឡិចត្រូនិចនៅប្រទេសវៀតណាមផងដែរ។ លោកស្រី Nguyen Thi Minh Huyen អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិចនិងសេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានមានប្រសាសន៍ថា៖

«ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានបញ្ជាក់ថា នេះគឺជាវិស័យមួយក្នុងចំណោមបណ្តាញវិស័យនៃការចែក ចាយដ៏ទំនើបនិងសំខាន់បំផុត ក្រៅពី      បណ្តាញចែកចាយតាមបែបប្រពៃណី។ សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី វៀតណាម បានតម្រង់ទិសដៅរហូតដល់ឆ្នាំ ២០២៥ ដែលថា សេដ្ឋកិច្ចឌីជីថលត្រូវតែស្រូបយកអត្រាចំនួន ២០ % នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច គឺជាផ្នែកមួយនៃសមាសធាតុសំខាន់សម្រាប់គោលដៅសរុបនៃទំហំពាណិជ្ជកម្មលក់រាយទំនិញតាមប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជាសេវាកម្មនៅទូទាំងប្រទេសនៅឆ្នាំ ២០២៥ ដោយសម្រេចបានទឹកប្រាក់ចំនួន ៣៥ ពាន់លានដុល្លារអាមេរិកផងដែរ»។

គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះ តំណាងទាំងឡាយក៏បានលើកឡើងថាទន្ទឹមជាមួយនឹងការជំរុញការកសាងរដ្ឋាភិបាលអេឡិចត្រូនិចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនោះ រដ្ឋាភិបាលគប្បីប្រកាសផែនការរៀបចំការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ តាមរយៈនោះ ជួយឲ្យប្រជាជន អង្គភាពអាជីវកម្មនិងអ្នកគ្រប់គ្រង អាចកំណត់បាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្មវិធីព័ត៌មានវិទ្យា ហើយថែមទាំងកំណត់ការផ្លាស់ប្តូរនៅក្នុងដំណាក់កាលនីមួយៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top