• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានភូមិសិប្បកម្មចំនួនពីរ ដែលមានវត្តមានក្នុងបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតពិភពលោក

យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរមរាជវាំង Thang Long (ហាណូយ) បានប្រព្រឹត្តិទៅពិធីទទួលស្គាល់ ភូមិសេរ៉ាមិក Bat Trang និងភូមិតម្បាញសូត្រ Van Phuc ជាសមាជិកនៃបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។
ប្រគល់វិញ្ញាបនបត្រដល់ភូមិសិប្បកម្មចំនួន ២នៃទីក្រុងហាណូយ ដែលចូលរួមបណ្តាញសិប្បកម្មច្នៃប្រឌិតពិភពលោក។ រូបថត៖ VNA

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Manh Quyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា ភូមិសិប្បកម្មចំនួនពីរគឺ Bat Trang និង Van Phuc មិនត្រឹមតែជានិមិត្តរូបនៃសិប្បកម្មប្រពៃណីវៀតណាមប៉ុណ្ណោះទេ ថែមទាំងមានស្នាដៃច្នៃប្រឌិតសិល្បៈដែលឆ្លុះបញ្ចាំងពីទេពកោសល្យរបស់សិប្បករនិងកម្មករស្ទាត់ជំនាញ។ រហូតមកដល់បច្ចុប្បន្ន ពិភពលោកមានភូមិសិប្បកម្មចំនួន ៦៨ នៅក្នុងប្រទេសចំនួន ២៨ ដែលត្រូវបានទទួលស្គាល់ជាសមាជិកនៃបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតពិភពលោក។ ការទទួលស្គាល់ភូមិសេរ៉ាមិក Bat Trang និងភូមិតម្បាញសូត្រ Van Phuc ជាសមាជិកនៃបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតរបស់ក្រុមប្រឹក្សាសិប្បកម្មពិភពលោក គឺជានៃមោទនភាពផង និងជាសក្ខីភាពនៃការខិតខំប្រឹងប្រែងថែរក្សា និងលើកតម្កើងតម្លៃប្រពៃណី ខណៈដែលនៅតែបំពេញតម្រូវការនៃសម័យកាលផង។

ថ្នាក់ដឹកនាំទីក្រុងហាណូយបានសន្យាថា នាពេលខាងមុខ ទីក្រុងនឹងបន្តសហការជាមួយអង្គការអន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសិប្បកម្មពិភពលោក ដើម្បីលើកកម្ពស់បន្ថែមទៀតនូវគុណតម្លៃនៃសិប្បកម្មហាណូយ ក៏ដូចជាការអភិរក្ស និងលើកតម្កើងតម្លៃភូមិសិប្បកម្មរបស់រាជធានីប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top