• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងសហការជាមួយកូរ៉េខាងត្បូង ដើម្បីអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ

លោក Doan Khac Viet បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋវៀតណាម។
អ្នកនាំពាក្យរងក្រសួងការបរទេស លោក Doan Khac Viet

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍របស់ក្រសួងការបរទេស អ្នកនាំពាក្យរងក្រសួងការបរទេស លោក Doan Khac Viet បានចែករំលែកទស្សនៈរបស់ វៀតណាម ចំពោះសេចក្តីសម្រេចរបស់តុលាការកណ្តាលទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) កាលពីថ្ងៃទី ៧ ខែកុម្ភៈ ដោយស្នើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងផ្តល់សំណងជូនលោកស្រី Nguyen Thi Thanh - ដើមបណ្តឹងក្នុងបណ្តឹងអំពីការសម្លាប់រង្គាលជនស៊ីវិលក្នុងសម័យសង្រ្គាម វៀតណាមនៅភូមិ Phong Nhi សង្កាត់ Dien An ទីរួមខេត្ត Dien Ban ខេត្ត Quang Nam ក្នុងឆ្នាំ ១៩៦៨។ លោក Doan Khac Viet បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋវៀតណាម។ ឈរលើស្មារតីទុកអតីតកាលមួយអន្លើ ឆ្ពោះទៅអនាគត វៀត ណាមមានបំណងរួមជាមួយកូរ៉េខាងត្បូង អភិវឌ្ឍន៍ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ; លើកទឹកចិត្តសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីជំនះផលវិបាកនៃសង្គ្រាម រួមចំណែកក្នុងការបង្រួបបង្រួម និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

ទាក់ទិននឹងគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី លោក Doan Khac Viet បាននិយាយថា មិនទាន់ទទួលបានព័ត៌មានណាមួយស្តីពីប្រជាជនវៀតណាមណាម្នាក់ដែលរងគ្រោះថ្នាក់នៅឡើយ។ ស្ថាប័នបេសកកម្មការទូតវៀតណាមនៅទួរគី និងនៅអ៊ីរ៉ង់ ទទួលបន្ទុកស៊ីរី នៅតែធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរនៃប្រទេសម្ចាស់ផ្ទះទាំងពីរ និងសហគមន៍ជនវៀតណាមនៅទួរគី ដើម្បីស្វែងយល់អំពីស្ថានភាពរបស់ប្រជាជនវៀតណាម ដើម្បីចាត់វិធានការការពារពលរដ្ឋដែលចាំបាច់ និងទាន់ពេលវេលា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top