• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងរួមជាមួយនូវែលសេឡង់ លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី

នាថ្ងៃទី ២២ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងទ្វេភាគី។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern (រូបថតៈ TTXVN)


នេះគឺជាជំនួបសន្ទនា តាមអ៊ីនធឺរណែតលើកដំបូងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ទាក់ទងនឹងខ្លឹមសារនៃជំនួបនេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានលើកឡើងថា៖ “នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការណ៍នានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី គ្រប់ជ្រុងជ្រោយនិងលើគ្រប់វិស័យ រួមមាន៖ នយោបាយ ពាណិជ្ជកម្ម - វិនិយោគ សន្តិសុខ-ការពារជាតិ ការអប់រំ ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជននិងឆ្លើយតបនឹងកូវីដ ១៩ ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់កម្ពស់ថ្មីមួយ។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានពិភាក្សាពីបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ”។

យោងតាមលោកស្រី Le Thi Thu Hang ចាប់តាំងពីពេលបានបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៧៥ មក ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងណូវែលហ្សេឡង់មានការរីកចម្រើនជាវិជ្ជមាននិងប្រកបដោយចីរភាព។ នៅឆ្នាំ ២០០៩ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅភាពជាដៃគូគ្រប់ជ្រុងជ្រោយ។

“ដោយទទួលបានលទ្ធផលជាវិជ្ជមានក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក វៀតណាមមានមានបំណងនិងមានការប្តេជ្ញាចិត្តរួមជាមួយនូវែលហ្សេឡង់ ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កំពស់ថ្មីមួយ ក្នុងពេលឆាប់ៗនេះ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទៅកាន់ប្រទេសនូវែលសេឡង់កាលពីឆ្នាំ ២០១៨ស្តីពី ការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយឆ្ពោះទៅ រកភាពជាដៃគូយុទ្ធសាស្ត្រផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Le Thi Thu Hang។

មុននេះ នៅក្នុងខែមិថុនានៃឆ្នាំនេះ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាមលោក Wendy Matthews ក៏បានលើកឡើងផងដែរថា ជាមួយនឹងការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រទេសទាំងពីរនឹងប្រកាសឆាប់ៗអំពីការលើកកម្ពស់នូវទំនាក់ទំនង ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top