អញ្ជើញចូលរួមមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Marc Knapper; រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្លែងតាមអ៊ីនធឺណិតនិងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។
អញ្ជើញថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ក្នុងនោះមានការរួមចំណែករបស់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរផងដែរ។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ វៀតណាមកំពុងអនុវត្តន៍ភារកិច្ចសំខាន់ៗ ចំនួន៦ និងចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ ដើម្បីប្រទេសវៀតណាមស្ទុះឈានទៅមុខក្នុងយុគសម័យថ្មី។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងក្លាយជាប្រភពកម្លាំងដើម្បីស្វែងរកសក្តានុពលគ្មានដែនកំណត់នៃកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិក។
“យើងសង្ឃឹមថា ភាគីអាមេរិកនឹងជួយឧបត្ថម្ភយើងខ្ញុំអំពីទុន បច្ចេកវិទ្យា ការគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអនុវត្តគម្រោងធំៗ ហើយសង្ឃឹមថា អ្នកវិនិយោគនឹងចូលរួមក្នុងគម្រោងធំៗដូចជា៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងទីក្រុងដា ណាំង, ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង, សាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់បណ្តាប្រទេសអាស៊ាននិងតំបន់, សាងសង់ប្រព័ន្ធផ្លូវហាយវេខាងជើង-ខាងត្បូង, ការសាងសង់ប្រព័ន្ធព្រលានយន្តហោះ កំពង់ផែធំៗ គម្រោងថាមពលស្អាត។ យើងខ្ញុំកំពុងសាងសង់មជ្ឈមណ្ឌលទិន្នន័យធំមួយថ្នាក់ជាតិ និងតភ្ជាប់ជាមួយអន្តរជាតិ”។
អញ្ជើញថ្លែងមតិតាមអនឡាញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងភាពជាដៃគូរវាងអាជីវកម្មមានភាពរស់រវើក និងរឹងមាំជាងពេលណាៗទាំងអស់ ហើយនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងអាមេរិកនិងវៀតណាមផងដែរ។ វៀតណាមកំពុងដើរតួនាទីសំខាន់កាន់តែខ្លាំងឡើង ក្លាយជាដៃគូសំខាន់របស់រដ្ឋាភិបាលអាមេរិក៕







