ទទួលការអញ្ជើញរបស់បេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៧ មិថុនា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប លោក Dang Hoang Giang បាន ចូលរួមជំនួបការពិភាក្សារវាងក្រុម ឯកអគ្គរដ្ឋទូតនៃគណៈកម្មាធិការនយោបាយនិង សន្តិសុខសហភាពអឺរ៉ុប (PSC) ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកអង្គការសហ ប្រជាជាតិមួយចំនួន អំពីស្ថានភាពពិភពលោក និងលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការ អន្តរតំបន់ក្នុងបញ្ហាសន្តិភាព និងសន្តិសុខអន្តរជាតិ។
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់ EU ដោយសម្តែងនូវបំណងចង់ឲ្យ EU មានសំឡេង និងការរួម ចំណែកកាន់តែសកម្ម និងមានការទទួលខុសត្រូវបន្ថែមទៀតក្នុងប្រព័ន្ធពហុភាគី និង អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមសកលនៅពេលនេះ ក្នុងបរិបទ ដែលស្ថានភាពអន្តរជាតិកាន់តែស្មុគស្មាញ និងការប្រកួតប្រជែងកំពុងកើនឡើង។ នៅ វេទិកាពហុភាគីនានា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្នើឱ្យពង្រឹងកិច្ច សហប្រតិបត្តិការវៀតណាម-EU លើវិស័យដែលភាគីទាំងពីរយកចិត្តទុកដាក់ដូច គ្នាដូចជា៖ សន្តិសុខដែនសមុទ្រ សន្តិសុខប្រភពទឹក ការគោរពច្បាប់អន្តរជាតិ និង គោរពគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី លោកឯកអគ្គរដ្ឋទូតបានអះអាងថា EU និង ប្រទេសជាសមាជិកជាដៃគូសំខាន់ជួរមុខរបស់វៀតណាម ហើយស្នើឲ្យ EU បន្ត អនុវត្តន៍វិធានការជាក់លាក់ និងជាក់ស្តែង ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី រួមទាំងការឆាប់ផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) ការអនុវត្តគំនិតផ្តួចផ្តើម អំពីភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ដើម្បីឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ព្រមទាំងដកកាតលឿង IUU សម្រាប់ជលផលរបស់វៀតណា មផងដែរ៕







