• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់អោយប្រទេសនានាមានការទទួលខុសត្រូវក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្តងទៀតនូវទស្សនៈឥតងាករេរបស់វៀតណាមចំ​ពោះ​​អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa ព្រមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា ចាំបាច់ត្រូវគោរពតាមច្បាប់អន្តរជាតិ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  (រូបថត៖ baoquocte.vn)


ក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ២៥ ខែកុម្ភះ តាមប្រព័ន្ធវីដេអូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្តងទៀតនូវទស្សនៈឥតងាករេរបស់វៀតណាមចំពោះអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់ វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និងTruong Sa ព្រម
ទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា ចាំបាច់ត្រូវគោរពតាមច្បាប់អន្តរជាតិ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ។

ឆ្លើយតបសំនួររបស់អ្នកយកព័ត៌មានដែលទាក់ទងទៅនឹងពត៌មានថា នាវាឆ្មាំសមុទ្រលេខ ២៣០៤ របស់ចិនបានធ្វើដំណើរខិតជិតដល់ស្ថានីយ៍គ្រប់គ្រងខួងប្រេងឧស្ម័ន Hai Thach ចំណុះប្លុក ៥០២ របស់ប្រទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស Le Thi Thu Hang បានលើកច្បាស់ថា៖

«អាជ្ញាធរមានសមត្ថកិច្ចវៀតណាម កំពុងឃ្លាំមើលយ៉ាងដិតដល់នូវការវិវឌ្ឍន៍នៅសមុទ្រខាងកើត និងការពារការអនុវត្តអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការជាតិនៅលើដែនទឹករបស់វៀតណាមឲ្យបានសមស្របតាមបទបញ្ញត្តិនៃច្បាប់អន្តរជាតិ និងសន្ធិសញ្ញា UNCLOS ឆ្នាំ១៩៨២។ រាល់សកម្មភាពរបស់បណ្តាប្រទេសនៅសមុទ្រខាងកើត ចាំបាច់ត្រូវគោរពតាមច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាព សិទ្ធអធិបតេយ្យភាព សិទ្ធិយុត្តាធិការរបស់ប្រទេសជាប់ឆ្នេរសមុទ្រ ដែលបានកំណត់នៅក្នុងសន្ធិសញ្ញា UNCLOS ឆ្នាំ១៩៨២ ព្រមទាំងចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតផងដែរ» ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការចងចាំនៃទិវាបង្រួបបង្រួមជាតិ - រំលឹកអំពីដំណើរប្រវត្តិសាស្ត្រមួយ

“ការចងចាំនៃទិវាបង្រួបបង្រួមជាតិ” - រំលឹកអំពីដំណើរប្រវត្តិសាស្ត្រមួយ

ការតាំងពិព័រណ៍ “ការចងចាំនៃទិវាបង្រួបបង្រួមជាតិជាតិ” នៅសារមន្ទីរហាណូយ មិនត្រឹមតែជាដំណើរវិលត្រឡប់មកអតីតកាលវិញប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពចំពោះកម្លាំង និងភាពក្លាហានមោះមុតរបស់ប្រជាជនវៀតណាមក្នុងការតស៊ូដណ្ដើមឯករាជ្យទៀតផង។

Top