• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់សហប្រតិបត្តិការជាមួយសហគ្រាសអាមេរិកក្នុងវិស័យបច្ចេកវិទ្យា អភិបាលកិច្ច និងនវានុវត្តន៍

លោក Nguyen Thanh Nghi បានបញ្ជាក់ថា គណៈ កម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម មានបំណងចង់បន្តទទួលបានការអមដំណើរ ការចែករំលែកបទពិសោធន៍ និងការផ្ដល់យោបល់ ពីដៃគូអន្តរជាតិក្នុងដំណើរការធ្វើសេនាធិការចំពោះបក្ស និងរដ្ឋ អំពីការតំរង់ទិសគោលនយោបាយសំខាន់ៗ ដើម្បីកសាងបរិយាកាសវិនិយោគ អាជីវកម្មឲ្យកាន់តែអំណោយផល ប្រកួតប្រជែង និងទាក់ទាញនៅក្នុងតំបន់។
លោក Nguyen Thanh Nghi ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ទទួលជួបជាមួយលោក Daniel J. Kritenbrink អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន The Asia Group (TAG)។ (រូបថត៖ Phuong Hoa/VNA)

នារសៀលថ្ងៃទី ៣០ ខែមីនា នៅទីក្រុងហាណូយ ថ្លែងនៅក្នុងជំនួបជាមួយលោក Daniel J. Kritenbrink អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន The Asia Group (TAG) លោក Nguyen Thanh Nghi ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍ និងមានបំណងថា សហគ្រាសអាមេរិក ជាមួយននឹងប្រៀបខ្លាំងខាងបច្ចេកវិទ្យា អភិបាលកិច្ច និងនវានុវត្តន៍ នឹងបន្តពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម។ លោក Nguyen Thanh Nghi បានបញ្ជាក់ថា គណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម មានបំណងចង់បន្តទទួលបានការអមដំណើរ ការចែករំលែកបទពិសោធន៍ និងការផ្ដល់យោបល់ ពីដៃគូអន្តរជាតិក្នុងដំណើរការធ្វើសេនាធិការចំពោះបក្ស និងរដ្ឋ អំពីការតំរង់ទិសគោលនយោបាយសំខាន់ៗ ដើម្បីកសាងបរិយាកាសវិនិយោគ អាជីវកម្មឲ្យកាន់តែអំណោយផល ប្រកួតប្រជែង និងទាក់ទាញនៅក្នុងតំបន់។

រីឯខ្លួនវិញ លោក Daniel J. Kritenbrink បានបញ្ជាក់ថា TAG យល់ច្បាស់ពីតួនាទីរបស់ខ្លួន ដែលជាស្ពានតភ្ជាប់សហគ្រាសអាមេរិកក្នុងដំណើរការវិនិយោគនៅវៀតណាម ព្រមទាំងអះអាងថា វៀតណាមគឺជាបរិយាកាសវិនិយោគដ៏ទាក់ទាញមួយដែលមានកម្លាំងពលកម្មច្រើន និងស្ថិរភាពនយោបាយ ដូច្នេះលោករំពឹងថា សហគ្រាសអាមេរិក នឹងមកវិនិយោគនៅវៀតណាមកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លើកកំពស់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតជាតិ

លើកកំពស់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតជាតិ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត អនុម័តលើគម្រោង "លើកកំពស់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតជាតិ"។

Top