• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់ជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងជាមួយបណ្ដាអង្គការអន្តរជាតិ

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានតំណាងនៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិប្រចាំវៀតណាម។ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានតំណាងនៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ដឹកនាំដោយលោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។

តាងនាមស្ថាប័ននានារបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra បានអបអរសាទរវៀតណាមដោយបានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្ស។ លោកបានបញ្ជាក់ថា អ.ស.បតែងតែផ្ដល់អាទិភាពដល់ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសគឺជួយឧបត្ថម្ភវៀតណាមក្នុងបញ្ហាវ៉ាក់សាំង Covid-19 សំដៅការពារសុខភាពរបស់ប្រជាជន។

លោក Kidong Park ប្រធានតំណាង WHO ប្រចាំនៅវៀតណាមបានសម្ដែងនូវការប្ដេជ្ញាចិត្តរួមដំណើរជាមួយវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងខ្លាំងក្លានៅពេលអនាគត ហើយសន្យាថា WHO នឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងយន្តការទាំងទ្វេភាគីនិងពហុភាគីនានាផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានតំណាង ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាមដើម្បីសម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើននាពេលកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិដោយបានជួយវៀតណាមបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ Covid-19 ព្រមទាំងថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ អង្គការ WHO និងដៃគូអន្តរជាតិផ្សេងៗទៀតដែលចូលរួមកម្មវិធី COVAX ដោយបានផ្តល់ជំនួយជាវ៉ាក់សាំងជូនចំពោះ២០%នៃចំនួនប្រជាជនវៀតណាមផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែមានបំណងចង់ជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងជាមួយអង្គការអន្តរជាតិនិងដៃគូសំខាន់នានាលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top