• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានគោលបំណងរួមវិភាគទានយ៉ាងសកម្មទៅក្នុងបណ្ដាញសភានៃប្រទេសជាសមាជិក WB និង IMF


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងជំនួប (រូបថត៖ qdnd.vn)

នារសៀលថ្ងៃទី ៧ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបគណៈប្រតិភូនៃបណ្ដាញសភាបណ្ដាប្រទេសជាសមាជិកធនាគារពិភពលោក (WB) និងមូល​និធិ​រូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយអនុប្រធានបណ្ដាញ Olfa Soukri Cherif ដែលកំពុងមកបំពេញទស្សនកិច្ចការងារ នៅវៀតណាម។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា រដ្ឋសភា​វៀត​ណាម​ត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាញសភាជាសមាជិក WB និង IMF ហើយមានគោលបំណងចង់រួមវិភាគទាន​យ៉ាងសកម្មទៅក្នុងសកម្មភាពរបស់បណ្ដាញនេះ។

“យើងខ្ញុំវាយតំលៃខ្ពស់ចំពោះការដែល WB បានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋសភាវៀតណាមក្នុងការវាយតំលៃ​និងផ្ដល់ព័ត៌មានក្នុងដំណើរការកសាងច្បាប់សំខាន់ៗដូចជា ច្បាប់ថវិការដ្ឋ ច្បាប់ចាត់តាំងអាជ្ញាធរតំបន់ ឬ​ច្បាប់ដីធ្លីជាដើម។ WB ក៏ចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយជាមួយរដ្ឋសភា រដ្ឋាភិបាលវៀតណាមក្នុងវិស័យ​សំខាន់មួយចំនួនទៀតផង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top