• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានគោលបំណងចង់ឲ្យសហគ្រាសជប៉ុនពង្រីកការបោះទុនចូលមកវៀតណាម

នារសៀលថ្ងៃទី២៨កុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតជប៉ុនប្រចាំវៀតណាមលោក Umeda Kunio និងអគ្គនាយក Aeon Mall វៀតណាម លោក Iwamura Yasutsugu។
 

នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc និង អគ្គនាយក Aeon Mall វៀតណាម លោក Iwamura Yasutsugu (រូបថត៖ VGP)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា សហគ្រាស ជប៉ុនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នឹងពង្រីកការបោះទុនចូលមកវៀតណាម ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Aeon។ លោកនាយករដ្ឋមន្រ្តីបាន ស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Aeon បន្តជំរុញកិច្ចសហប្រតិបតិ្តការនៅវៀតណាម នាពេលខាងមុខ ក្នុងនោះបន្តពង្រីកការវិនិយោគ ធ្វើអាជីវកម្ម អភិវឌ្ឍមជ្ឈ មណ្ឌលពាណិជ្ជកម្ម Aeon ក្លាយទៅជាអាស័យដ្ឋានទិញទំនិញគួរឲ្យជឿទុកចិត្ត ក៏ដូចជាកន្លែងលេងកំសាន្តដ៏ទំនើប រួមចំណែកលើកស្ទួយជីវភាព រស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនវៀតណាម។ លោកនាយក រដ្ឋមន្រ្តីក៏បានស្នើឲ្យ Aeon ជួយឧបត្ថម្ភសហគ្រាសវៀតណាមចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញសម្រាប់សម្ព័ន្ធក្រុមហ៊ុននេះ បង្កលក្ខណៈងាយស្រួល ថែមទៀតដល់ការប្រើប្រាស់ផលិតផលវៀតណាមក្នុងប្រព័ន្ធចែកចាយ ទំនិញរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាម ជប៉ុន ក៏ដូចជាទីផ្សារផ្សេងៗ ទៀតផងដែរ។

ចំណែកឯលោកឯកអគ្គរដ្ឋទូតជប៉ុន Umeda Kunio បានអះអាងថា វៀតណាមដើរតួនាទីដ៏សំខាន់ណាស់ក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុនជាច្រើននៃជប៉ុន រួមទាំង Aeon ទៀតផង។ លោកឯកអគ្គរដ្ឋទូតមានបំណងថា លោកនាយករដ្ឋមន្រ្តីនិងរដ្ឋាភិបាលវៀតណាមបន្តយកចិត្តទុកដាក់និងគាំទ្រចំពោះសម្ព័ន្ធក្រុមហ៊ុននានារបស់ជប៉ុនដើម្បីបន្តវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

និស្សិតឡាវ និងកម្ពុជាស្វែងយល់ពីប្រវត្តិសាស្ត្រវៀតណាមតាមរយៈខ្សែភាពយន្ត ផ្កា​ម៉ាក់ខៃ ហ្វើ និង Piano

និស្សិតឡាវ និងកម្ពុជាស្វែងយល់ពីប្រវត្តិសាស្ត្រវៀតណាមតាមរយៈខ្សែភាពយន្ត "ផ្កា​ម៉ាក់ខៃ ហ្វើ និង Piano"

នាយប់ថ្ងៃទី ១ ខែមីនា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំការបញ្ចាំងខ្សែភាពយន្ត "ផ្កាម៉ាក់ខៃ ហ្វើ និង Piano" (Dao, Pho va Piano) ដោយឥតគិតថ្លៃសម្រាប់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ជួយឲ្យនិស្សិតយល់ដឹងបន្ថែមទៀតអំពីដំណាក់កាលដ៏អង់អាចក្លាហាននៃប្រវត្តិសាស្ត្រវៀតណាមក្នុងប៉ុន្មានឆ្នាំតស៊ូដណ្តើមឯករាជ្យជាតិ។

Top