“វៀតណាមមានឱកាសដ៏អស្ចារ្យនៅក្នុងវិស័យសេដ្ឋកិច្ចរយៈកម្ពស់ទាប។ ទីមួយ វៀតណាមមានទីតាំងភូមិសាស្ត្រនយោបាយល្អ។ ទាក់ទងនឹងភូមិសាស្ត្រ វៀតណាម មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ ជាមួយនឹងតំបន់ឡូជីស្ទីកអំណោយ ផល។ ទាក់ទងនឹងនយោបាយ វៀតណាមជាមិត្តរបស់ប្រទេសទាំងអស់ ហើយស្ថិរ ភាពនយោបាយរបស់វៀតណាមនឹងជួយប្រទេសនានាមកទីនេះដើម្បីធ្វើអាជីវកម្ម និងអភិវឌ្ឍន៍បច្ចេកវិទ្យា UAV បានយ៉ាងងាយស្រួល។ ទីពីរ សមត្ថភាពផលិតផ្នែករឹង និងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មគាំទ្ររបស់វៀតណាមក៏មានគ្រប់គ្រាន់ផងដែរ”។
សេដ្ឋកិច្ចរយៈកម្ពស់ទាប រួមមាន៖ សកម្មភាពសេដ្ឋកិច្ចដែលប្រព្រឹត្តទៅក្រោម រយៈកម្ពស់ ១០០០ ម៉ែត្រ ដោយទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាយន្តហោះមាន និងគ្មានមនុស្សបើក បណ្តាញឆ្លាតវៃរយៈកម្ពស់ទាប ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផលិតយានជំនិះហោះហើរ សេវាកម្ម និងធានាសុវត្ថិភាពហោះហើរ ដែលភាគច្រើន ផ្អែកលើការអនុវត្តឧបករណ៍ហោះហើរគ្មានមនុស្សបើក (UAV) និងបច្ចេកវិទ្យាពាក់ព័ន្ធ ក្នុងវិស័យដូចជា កសិកម្ម ឡូជីស្ទីក ការត្រួតពិនិត្យបរិស្ថាន ការដឹកជញ្ជូន ទរគមនា គមន៍ និងការកម្សាន្ត។ ល៕







