• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយនៃសហព័ន្ធរុស្ស៊ី

នៅក្នុងជំនួបទាំងនេះ ភាគីនានាបានពិភាក្សាអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយនានារបស់រុស្ស៊ីនាពេលខាងមុខ។

ក្នុងអំឡុងថ្ងៃទី១ និងទី២ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅសហព័ន្ធរុស្ស៊ី លោកស្រី Nguyen Thi Hoang Van អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សទទួលបន្ទុកកិច្ចការបរទេសបានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃគណបក្សរួបរួមរុស្ស៊ី បក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី និងគណបក្សរុស្ស៊ីយុត្តិធម៌ -ដើម្បីការពិត។

នៅក្នុងជំនួបទាំងនេះ ភាគីនានាបានពិភាក្សាអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សនយោបាយនានារបស់រុស្ស៊ីនាពេលខាងមុខ។ លោកស្រី Nguyen Thi Hoang Van បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយរុស្ស៊ី ដោយមានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ីឲ្យមានការអភិវឌ្ឍកាន់តែជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។

ចំណែកឯថ្នាក់ដឹកនាំគណៈបក្សនានានេះ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋ Nguyen Xuan Phuc នៅសហព័ន្ធរុស្ស៊ី; ចាត់ទុកថា ដំណើរទស្សនៈកិច្ចនេះ គឺជាព្រឹត្តិការដ៏សំខាន់មួយ ក្នុងការនាំទំនាក់ទំនងនៃប្រទេសទាំងពីរ ចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី; អះអាងថា នឹងខិតខំប្រឹងប្រែងរួមគ្នាជាមួយភាគីវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស ដើម្បីបង្កើតមូលដ្ឋានគ្រឹះនយោបាយរឹងមាំ រួមចំណែកក្នុងការបង្រួបបង្រួម និងធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ីកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top