• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រមូលផ្តុំធនធានដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រឹមឆ្នាំ ២០៣០

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគវៀត ណាមបានសម្របសម្រួលជាមួយអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម និងអង្គ ការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) រៀបចំពិធី “ប្រកាសរបាយការណ៍ត្រួត ពិនិត្យជាតិដោយស្ម័គ្រចិត្ត និងកិច្ចសន្ទនាគោលនយោបាយឆ្ពោះទៅកិច្ចប្រជុំកំពូល SDG ឆ្នាំ ២០២៣៖ ការសន្យានិងសកម្មភាពជាតិ”។
គម្រោងវាយោអគ្គីសនីនិងថាមពលពន្លឺព្រះអាទិត្យនៅឃុំ Loi Hai និង Bac Phong ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័ស អាស្រ័យដោយមានការគាំទ្រដ៏ធំធេងរបស់ខេត្ត Ninh Thuan។ (រូបថត៖ Minh Hung/VNA)

នេះគឺជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលសកលស្តីពីការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) នៅថ្ងៃទី ១៩-១០ ខែកញ្ញាខាងមុខ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រួមជាមួយនឹងព្រឹត្តិការណ៍ជាន់ខ្ពស់ផ្សេងទៀត ដើម្បីជំរុញការសន្យាអន្តរជាតិយ៉ាងខ្លាំងក្លាថែមទៀត សំដៅពន្លឿនវឌ្ឍនភាពសម្រេច បានគោលដៅ SDG នានា។

របាយការណ៍ត្រួតពិនិត្យជាតិដោយស្ម័គ្រចិត្តលើកទី២ (VNR) របស់វៀតណាម បានវាយតម្លៃពីវឌ្ឍនភាពក្នុងការអនុវត្ត SDG កំណត់ការលំបាក និងបញ្ហាប្រឈម ក៏ដូចជាអាទិភាពគោលនយោបាយដើម្បីកែលម្អវឌ្ឍនភាព SDGVNR ដើរតួនាទីដ៏ សំខាន់ក្នុងការផ្ដល់ព័ត៌មានដល់កិច្ចសន្ទនាស្តីពីគោលនយោបាយអាទិភាពនិងដំណើរការផ្លាស់ប្តូរ ដែលបន្ទាប់មកប្រែក្លាយទៅជាការសន្យា គំនិតផ្តួចផ្តើម និងសកម្មភាព ថ្នាក់ជាតិ ដើម្បីពន្លឿនវឌ្ឍនភាពសម្រេចបាន SDG

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top