• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រមូលបានចំណូល ៩ ពាន់លានដុល្លារអាមេរិកពីភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦

យោងតាមទិន្នន័យរបស់នាយកដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុ) វៀតណាមទទួល​បាន​ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧ លាននាក់ក្នុងខែមិថុនា ឆ្នាំ២០២៦។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១២.៣ លាននាក់ ដោយប្រមូលបានប្រាក់ចំណូលជាង ៩ ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងលទ្ធផលនេះ វិស័យទេសចរណ៍របស់វៀតណាមសម្រេច​បាន​ជិត ៥០% នៃគោលដៅទទួលបាន​ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់នៅឆ្នាំនេះ។

ភ្ញៀវទេសចរអន្តរជាតិថតរូបនៅស្ពានមាសនៅលើ Ba Na Hills (រូបថត៖ VNA)

ក្នុងនោះ ប្រទេសចិន និងកូរ៉េខាងត្បូងនៅតែជាទីផ្សារធំជាងគេ ដែលស្មើនឹង​​ប្រហែល ៤០% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់ប្រទេសវៀតណាម។ បន្ទាប់មកគឺទីផ្សារុស្ស៊ី តៃវ៉ាន់ (ចិន) សហរដ្ឋអាមេរិក និងជប៉ុន។ល។

ខណៈពេលដែលតំបន់អាស៊ីអាគ្នេយ៍នៅតែជាកត្តាជំរុញកំណើនដ៏សំខាន់មួយសម្រាប់ទេសចរណ៍វៀតណាម។ នៅអាស៊ីខាងត្បូង ឥណ្ឌានៅតែជាចំណុចភ្លឺ។ លើសពីនេះ អឺរ៉ុបគឺជាតំបន់ដែលកត់ត្រាអត្រាកំណើនខ្ពស់បំផុត ដោយមានការកើនឡើង ៥៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេលខាងមុខ នឹងជំរុញការអភិវឌ្ឍទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយ។ ទំនាក់ទំនងរវាងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ត្រូវការអភិវឌ្ឍបន្ថែម​ទៀត​ ដោយផ្លាស់ប្តូរគំនិតពីភាពទូលំទូលាយ និង​បរិមាណទៅរក​ភាព​ស៊ី​ជម្រៅ គុណភាព និងតម្លៃបន្ថែមខ្ពស់ ដែលភ្ជាប់ទៅនឹងផលិតផលដែល​មាន​ភាព​ច្នៃប្រឌិត និងបទពិសោធន៍ពិសេសៗ។ គោលដៅគឺទាក់ទាញភ្ញៀវទេសចរដែល​​មាន​​ចំណាយច្រើន និង​​ស្នាក់នៅយូរថ្ងៃ៕

តាម​ vovworld.vn/km-KH

រដ្ឋាភិបាលវេណេស៊ុយអេឡាប្រគល់មេដាយ វីរបុរសវេណេស៊ុយអេឡា ជូនក្រុមជួយសង្គ្រោះវៀតណាម

រដ្ឋាភិបាលវេណេស៊ុយអេឡាប្រគល់មេដាយ «វីរបុរសវេណេស៊ុយអេឡា» ជូនក្រុមជួយសង្គ្រោះវៀតណាម

នាព្រឹកថ្ងៃទី ៦ ខែកក្កដា (ម៉ោងក្នុងតំបន់) លោកវរសេនីយ៍ទោ Raúl Serrano Chacón បញ្ជាការដ្ឋានកងអង្គរក្សប្រធានាធិបតី អ្នកសម្របសម្រួលក្រុមជួយសង្គ្រោះវៀតណាម បានប្រគល់មេដាយ «វីរបុរសវេណេស៊ុយអេឡា» ថ្នាក់ទីមួយជូនក្រុមជួយសង្គ្រោះវៀតណាម និងមេដាយថ្នាក់ទីពីរដល់សមាជិកនៃក្រុម។

Top