• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។
 

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅថ្ងៃទី៣ ធ្នូ នៅទីក្រុង ហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីម្ដងទៀតនូវគោលជំហរដ៏ឥតងាករេរបស់ វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ព្រមទាំង ថ្កោលទោសរាល់អំពើរំលោភសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមនៅតំបន់សមុទ្រនេះផងដែរ។

ឆ្លើយសំណួររបស់អ្នកយកព័ត៌មានពាក់ព័ន្ធដល់ការ ដែលតៃវ៉ាន់ (ចិន) កាលពីថ្ងៃទី២៤ វិច្ឆិកា បានធ្វើរៀបចំសមយុទ្ធបាញ់គ្រាប់ ពិតនៅតំបន់កោះ Ba Binh ដែលស្ថិតនៅក្នុងប្រជុំកោះ Truong Sa របស់ វៀតណាមនោះ លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ “ដូចដែលបានបញ្ជាក់ជាច្រើនលើកច្រើនសារហើយ ការដែលតៃវ៉ាន់ រៀបចំសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ជុំវិញកោះ Ba Binh ស្ថិតនៅក្នុងប្រជុំ កោះ Truong Sa របស់វៀតណាមនោះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅ លើអធិបតេយ្យភាពដែនដីរបស់វៀតណាមលើប្រជុំកោះនេះ គំរាមកំហែង ដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខនាវាចរណ៍ ហើយបណ្ដាលឲ្យ ស្ថានភាពនៅសមុទ្រខាងកើត តានតឹងនិងស្មុគស្មាញថែមទៀត។ វៀត ណាមប្រឆាំងជំទាស់យ៉ាងដាច់ខាតហើយសំណូមពរឲ្យតៃវ៉ាន់ពុំត្រូវធ្វើសមយុទ្ធដោយខុសច្បាប់ក៏ដូចជាពុំមានអំពើរំលោភប្រហាក់ប្រហែលនាពេល អនាគតឡើយ”។

អ្នកនាំពាក្យ Le Thi Thu Hang ក៏បានប្រឆាំងជំទាស់នឹងការដែលខេត្ត Hainan របស់ចិនបានប្រកាសថា នឹងបើកឡើងវិញសកម្មភាពទេសចរណ៍ នៅប្រជុំកោះ Hoang Sa និង Truong Sa ដោយចាត់ទុកថា នេះជាអំពើ រំលោភអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top