• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់នឹងទង្វើរបំពានច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត

​នៅក្នុង​សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស វៀតណាម ដែលធ្វើឡើងនាថ្ងៃទី ១១ ខែមិថុនា ឆ្លើយ​តបនឹងសំនួរដែលស្តីអំពីប្រ តិកម្មរបស់វៀតណាមចំពោះការដែលនាថ្ងៃទី ៣ មិថុនា អាមេរិក​បាន​ផ្ញើ​កំណត់​ ទូតឡើងអង្គការសហប្រជាជាតិ ដើម្បីប្រឆាំងជំទាស់ ចំពោះការទាមទារអធិប តេយ្យភាព​របស់​ចិន​នៅ​សមុទ្រ​ខាង​កើត អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖
 
វៀតណាម​តែងតែយកចិត្តទុកដាក់ចំពោះការដែល ក្នុងរយៈពេលថ្មីៗនេះ ប្រទេសជាច្រើន ជាស​មាជិក​អង្គការ​សហប្រ​ជាជាតិ បានផ្សព្វផ្សាយនូវឯកសារបង្ហាញពីទស្សនៈស្តីពីស្ថានភាពនៅសមុទ្រខាងកើត។ ការផ្ស​ព្វផ្សា​យនូ​វទស្សនៈ​ទាំ​ង​នេះ ជារបៀបនៃទម្លាប់ប្រតិបត្តិការរបស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិប៉ុណ្ណោះ។ គោលជំហរ​របស់​វៀតណាម​ លើបញ្ហាសមុទ្រខាងកើត រួមទាំងអធិប​តេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិស្រប​ច្បាប់​នៅសមុទ្រគឺត្រូវបានប​ញ្ជាក់យ៉ាងច្បាស់​លាស់ហើយ។ ជាថ្មីម្តងទៀត វៀតណាម​សូមអះអាងថា វៀតណាមមាន​ភ័ស្តុតាងប្រវត្តិសាស្ត្រពេញលេញ និងមូលដ្ឋានគ​តិយុត្តគ្រប់គ្រាន់ ដើម្បី​អះអាង​នូវ​អធិបតេយ្យ​ភាព​របស់​ខ្លួន លើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាសិទ្ធិស្របច្បាប់ចំពោះតំបន់សមុទ្ររបស់វៀតណាម ដែលត្រូវបាន​កំណត់ដោយអនុលោមតាម UNCLOS ១៩៨២។ ហេតុដូច្នេះ រាល់សកម្មភាព​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​កោះ​ទាំងពីរនេះ ដោយគ្មានការអនុញ្ញាតពីវៀតណាម គឺជាទង្វើបំពាន​អធិបតេយ្យភាព​របស់​វៀត​ណាម និ​ងត្រូ​វ​បានចាត់ទុកថាជាមោឃៈ។ ចិននិងប្រទេសដទៃទៀត ចាំបាច់ត្រូវ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ទំនួល​ខុសត្រូវ និង​ចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខនិងស្ថិរភា​ពនៅសមុទ្រខាង​កើតផងដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ប្រធានាធិបតីអ៊ុយក្រែនទៅ​កាន់​អាមេរិកម្តងទៀតដើម្បីជំរុញការ​ផ្តល់​ជំនួយ

ប្រធានាធិបតីអ៊ុយក្រែនទៅ​កាន់​អាមេរិកម្តងទៀតដើម្បីជំរុញការ​ផ្តល់​ជំនួយ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មកកាន់ទីក្រុង Washington, DC សម្រាប់កិច្ចពិភាក្សានៅថ្ងៃទី ១២ ខែធ្នូ ក្នុងបរិបទដែលគណបក្សប្រជាធិបតេយ្យកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងនៅក្នុងសភា ដើម្បីផ្តល់ជំនួយបន្ថែមសម្រាប់ទីក្រុង Kiev ។

Top