• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រគល់ជូននូវអគារទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា

ថ្ងៃទី ៤ មករានេះ នៅខេត្តកណ្តាល ប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការកណ្តាលនៃសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការឧបត្ថម្ភពីក្រសួងការពារប្រទេសវៀតណាម។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang (រូបថត៖ baodaknong.vn)

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាមួយកម្ពុជា។   អគារទីស្នាក់ការកណ្តាលនៃសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាអំណោយរបស់ វៀតណាម គឺជាគម្រោងដ៏មានអត្ថន័យ បង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាមនិយាយរួម និងរវាងសមាគមអតីតយុទ្ធជនវៀតណាមនិងកម្ពុជានិយាយដោយឡែក។

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារប្រទេស និងប្រជាជន វៀតណាម ដែលតែងតែគាំទ្រ និងផ្តល់ជំនួយទាំងស្មារតី និងសម្ភារៈសម្រាប់អតីតយុទ្ធជនកម្ពុជា។ ទីស្នាក់ការកណ្តាលនៃសមាគមអតីតយុទ្ធជនកម្ពុជា ដែលឧបត្ថម្ភដោយក្រសួងការពារប្រទេស វៀតណាម បានដាក់ឲ្យដំណើរការជាផ្លូវការ ហើយនឹងរួមចំណែកក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រតិបត្តិការរបស់សមាគមអតីតយុទ្ធជនកម្ពុជា។ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានបញ្ជាក់ដែរថា កម្ពុជានឹងមិនភ្លេចយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលតែងតែប្រកៀកស្មារជាមួយ កងកម្លាំងរណសិរ្សរំដោះជាតិកម្ពុជា ដើម្បីកម្ចាត់របបប្រល័យពូជសាសន៍ ប៉ុល ពត សម្រេចបានជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានរួមចំណែកជួយកម្ពុជាសម្រេចបានជោគជ័យ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

នៅថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឡេ ហ្វាយ ទ្រុង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំង ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

Top