• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាអនុវត្តសន្ធិសញ្ញា ICCPR

នាថ្ងៃទី ៧ និងទី ៨ ខែកក្កដា គណៈប្រតិភូវៀតណាមជាមួយតំណាងមកពីស្ថាប័នចំនួន ៩ រួមមានតុលាការប្រជាជនកំពូល អយ្យការប្រជាជនកំពូល ក្រសួងយុត្តិធម៌ ក្រសួងការបរទេស ក្រសួងនគរបាល ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រសួងជនជាតិនិងសាសនា និងខុទ្ទកាល័យរដ្ឋាភិបាលបានចូលរួមកិច្ចសន្ទនាអំពីរបាយការណ៍ជាតិអនុវត្តន៍សន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយ (ICCPR) នៅសម័យប្រជុំលើកទី ១៤៤ នៃគណៈកម្មាធិការសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចាត់ទុកថា នាពេលថ្មីៗនេះ វៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយនិងស៊ីជម្រៅ ធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ វៀតណាមជានិច្ចកាលចាត់ទុកប្រជាជនជាមជ្ឈមណ្ឌល ជាប្រធានបទ កម្លាំងចលករ និងគោលដៅអភិវឌ្ឍន៍។ ដោយឈរលើមូលដ្ឋាននោះ វៀតណាមតែងតែយកចិត្តទុកដាក់និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការសន្យានិងកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលវៀតណាមជាសមាជិក រួមទាំង ICCPR ផងដែរ។

ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (អង្គុយ​នៅ​កណ្តាល)។ រូបថត៖ Anh Hien/VNA

យោងតាមឯកអគ្គរដ្ឋទូត Mai Phan Dung ក្នុងអំឡុងកិច្ចសន្ទនា វៀតណាមបានចែករំលែកយ៉ាងសកម្មនូវបទពិសោធន៍ជាក់ស្តែដ៏ល្អប្រសើររបស់ប្រទេស ជំរុញបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នារបស់សហគមន៍អន្តរជាតិ និងទទួលបានការវាយតម្លៃជាវិជ្ជមានពីដៃគូនានា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

វិនិយោគលើគម្រោងដឹកជញ្ជូនសំខាន់ៗ ដើម្បីជំរុញកំណើនពីរ​ខ្ទង់

ដោយបន្តសម័យប្រជុំវិសាមញ្ញលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គ​អំពីគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងលេខ៥ - តំបន់រដ្ឋធានីហាណូយ និងការកែសម្រួលគោលនយោបាយវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងឡាវកាយ - ហាណូយ - ហៃផុង។

Top