• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាអនុវត្តន៍គោលដៅនិងការសន្យាអន្តរជាតិ ស្តីពីសមភាពយេនឌ័រ

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកានៅទីក្រុងបាងកក (ប្រទេសថៃ) គណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមនៃអ.ស.ប សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) និងទីភ្នាក់ងារស្ត្រីនៃអ.ស.ប (UN-Women) បានសម្របសម្រួលរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីវាយតម្លៃរយៈពេល ៣០ឆ្នាំនៃការអនុវត្តសេចក្តីប្រកាសនិងវេទិកាសកម្មភាពទីក្រុងប៉េកាំង (BPFA) ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ១.២០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៥១។
ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីវាយតម្លៃរយៈពេល ៣០ឆ្នាំនៃការអនុវត្តសេចក្តីប្រកាសនិងវេទិកាសកម្មភាពទីក្រុងប៉េកាំង (BPFA)។ រូបថត៖ UNESCAP

តំណាងគណៈប្រតិភូវៀតណាមថ្លែងមតិក្នុងសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha បានអះអាងថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ ជាពិសេសក្នុងដំណាក់កាល ២០១៩-២០២៤ រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាអនុវត្តគោលដៅនៃវេទិកាសកម្មភាពទីក្រុងប៉េកាំង និងការសន្យាអន្តរជាតិផ្សេងទៀតស្តីពីសមភាពយេនឌ័រ ជាពិសេសក្នុងការកសាង ពង្រឹងច្បាប់និងគោលនយោបាយជាតិ ដើម្បីធានាសមភាពយេនឌ័រ។ អនុរដ្ឋមន្ត្រី លោកស្រី Nguyen Thi Ha បានសង្កត់ធ្ងន់ថា៖ វៀតណាមប្ដេជ្ញាអនុវត្តន៍ដំណោះស្រាយដែលបានចែងក្នុងរបាយការណ៍ជាតិរយៈពេល៣០ឆ្នាំ ពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងអនុវត្តន៍របៀបវារៈឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។ វៀតណាមនឹងបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីបង្កើនការគាំទ្រដល់សមភាពយេនឌ័រ និងវឌ្ឍនភាពរបស់ស្ត្រី

នៅក្នុងសន្និសីទ របាយការណ៍ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានវាយតម្លៃរយៈពេល ៣០ ឆ្នាំនៃការអនុវត្តសេចក្តីប្រកាសនិងវេទិកាសកម្មភាពទីក្រុងប៉េកាំង ដោយសង្កត់ធ្ងន់លើបញ្ហាប្រឈមនាពេលខាងមុខ ក៏ដូចជាយុទ្ធសាស្ត្រ និងដំណោះស្រាយសម្រាប់អនាគត ក្នុងវិស័យចំនួន៦ រួមមាន៖ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍធនធានមនុស្ស; ចែករំលែកវិបុលភាព និងការងារសមរម្យ; សេរីភាពឃ្ថាតពីអំពើហិង្សាផ្អែកលើយេនឌ័រ; ការចូលរួមប្រកបដោយអត្ថន័យ និងអភិបាលកិច្ចរួមបញ្ចូលយេនឌ័រ; សង្គមសន្តិភាពនិងយុត្តិធម៌; យេនឌ័រ និងបរិស្ថាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង និងមានប្រសិទ្ធភាព

ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង និងមានប្រសិទ្ធភាព

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ក្នុងជំនួបកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ជាមួយលោកស្រី Jennifer Wicks ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ដែលមកជួបសម្តែងការគួរសម ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មនៅវៀតណាម។

Top