• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញារួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីការពារមហាសាគរបៃតង

នាយប់ថ្ងៃទី ២៨ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ “សេចក្តីប្រាថ្នាអំពីមហាសាគរបៃតង”។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងកម្មវិធី (រូបថត៖ TTXVN)  

កម្មវិធីនេះដឹកនាំដោយនាយកដ្ឋានឃោសនាមជ្ឈិម និងសម្របសម្រួលជាមួយអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជន វៀតណាម ដោយតភ្ជាប់បណ្តាញនៅទីតាំងចំនួន ២ គឺមជ្ឈមណ្ឌលវិទ្យុនិងទូរទស្សន៍យោធា (ហាណូយ) និងកំពង់ផែអន្តរជាតិ Cam Ranh (Khanh Hoa) ក្នុងឱកាសទិវាមហាសមុទ្រពិភពលោក (៨ មិថុនា) និងសប្តាហ៍សមុទ្រនិងមហាសាគរវៀតណាម។

អញ្ជើញថ្លែងមតិក្នុងកម្មវិធី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា នាពេលនេះ សមុទ្រនិងមហាសាគរកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខប្រពៃណី និងក្រៅប្រពៃណី។ នេះជាបញ្ហាសកល ដែលទាមទារឱ្យប្រទេសនានា សហគមន៍ និងប្រជាជនទាំងអស់យល់ឃើញ និងធ្វើសកម្មភាពឱ្យបានត្រឹមត្រូវ ដើម្បីមហាសាគរបៃតង សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រមុខរដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសដែនសមុទ្រដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់នីវរទឹកសមុទ្រវៀតណាមបាននិងកំពុងបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមដៃជាមួយ សហគមន៍អន្តរជាតិឆ្ពោះទៅមហាសាគរបៃតង ភពផែនដីបៃតង សន្តិភាព ស្ថិរភាព និងវិបុលភាព។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមប្តេជ្ញាអនុវត្តន៍យ៉ាងម៉ឺងមាត់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន; កាត់បន្ថយការបំភាយឧស្ម័ន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ធានាសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ; ដោះស្រាយជម្លោះសមុទ្រ និងមហាសាគរតាមសន្តិវិធី ស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ការពារយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម។ ការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ; ម្យ៉ាងវិញទៀត គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃ។ វៀតណាមនឹងបន្តបង្កើតប្រព័ន្ធគោលនយោបាយ ច្បាប់ និងផែនការគ្រប់គ្រងសមុទ្រ និងមហាសាគរ ជំរុញការអនុវត្តដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដោយឈរលើមូលដ្ឋាននៃកំណើនបៃតង អភិរក្សជីវចម្រុះ និងស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ជាពិសេស ដោះស្រាយល្អ ប្រភពបង្កការបំពុលសមុទ្រ និងមហាសាគរឱ្យបានត្រឹមត្រូវ ជាពិសេសកាកសំណល់ប្លាស្ទិក”។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីមានបំណងចង់បន្តទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រប្រកបដោយប្រសិទ្ធភាពលើសមុទ្រ និងមហាសាគរពីអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា។ ទន្ទឹមនឹងនោះ លោកក៏បានអះអាងនូវគោលនយោបាយខ្ជាប់ខ្ជូនរបស់បក្ស និងរដ្ឋវៀតណាម ដោយត្រៀមខ្លួនរួចជាស្រេច សហការ និងរួមដៃជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកលនៅសមុទ្រ និងមហាសាគរ៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top