នេះគឺជាឯកសារផ្លូវច្បាប់ដំបូងគេដែលគ្រប់គ្រងដោយផ្ទាល់ និងពេញ លេញក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយនៃអាវុធទាំងបួនប្រភេទ ជីវសាស្ត្រ គីមី នុយក្លេអ៊ែរ និងវិទ្យុសកម្ម។
របាយការណ៍នៅសន្និសីទនេះបានឲ្យដឹងថា ក្នុងដំណាក់កាល ២០១៩-២០២៤ ការងារបង្ការ និងប្រយុទ្ធប្រឆាំងការរីកសាយអាវុធប្រល័យលោក របស់វៀត ណាមតាំងពីដើម និងពីចម្ងាយ ទទួលបានលទ្ធផលវិជ្ជមាន។ ឧត្តមសេនីយឯក Ha Van Cu មេបញ្ជាការកងអង្គរក្សគីមី ប្រធានអង្គភាពអចិន្ត្រៃយ៍ លេខ ៨១ បានបញ្ជាក់ថា៖ “ទិសដៅ និងការងារសម្របសម្រួលទាមទារឱ្យមានការចូលរួមពីក្រសួង ស្ថាប័នជាច្រើន។ យើងខ្ញុំបានផ្តល់ប្រឹក្សាជូនរដ្ឋាភិបាលឱ្យបង្កើតកម្មវិធីសកម្មភាពជាតិ លើបញ្ហាទប់ស្កាត់អាវុធប្រល័យលោក រួមទាំងការវាយតម្លៃហានិភ័យក្នុងហិរញ្ញប្បទានភេរវករ សម្របសម្រួលជាមួយធនាគាររដ្ឋក្នុងការទប់ស្កាត់ការលាងលុយកខ្វក់... ឬយើងក៏សម្របសម្រួលជាមួយក្រសួងការបរទេស ដើម្បីឱ្យមានសំឡេងបង្ហាញថា វៀតណាមជាប្រទេសស្រឡាញ់សន្តិភាពយ៉ាងសកម្ម ក្នុងការអនុវត្តសន្ធិសញ្ញាអន្តរជាតិ និងអនុសញ្ញាស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងការរីកសាយអាវុធប្រល័យលោក”។
បច្ចុប្បន្ននេះ វៀតណាមកំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងការរីកសាយអាវុធប្រល័យលោក។ តាមនោះ ជួយវៀតណាមក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធប្រល័យលោក៕






