• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាបង្កលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបង់ក្លាដែស

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue មានបំណងចង់ឲ្យសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មបង់ក្លាដែសបង្កើនតួនាទីតំណភ្ជាប់របស់ខ្លួន សម្រាប់ធុរកិច្ចវៀតណាមស្វែងរកការវិនិយោគលើមណ្ឌលឧស្សាហកម្មរបស់បង់ក្លាដែស ហើយបានស្នើឲ្យបង់ក្លាដែសបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនវៀតណាមមកស្វែងរកនិងវិនិយោគយូរអង្វែង។
នារសៀលថ្ងៃទី ២២ កញ្ញា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបថ្នាក់ដឹកនាំ Doreen Group Monem Group និងថ្នាក់ដឹកនាំសមាគមទេសចរណ៍បង់ក្លាដែស-ATAB។ រូបថត៖ VOV

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Dhaka ថ្លែងមតិនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មបង់ក្លាដែស សភាពាណិជ្ជកម្មនិងឧស្សាហកម្មបង់ក្លាដែស-វៀតណាម (BVCCI) និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម Dhaka (DCCI) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue មានបំណងចង់ឲ្យសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មបង់ក្លាដែសបង្កើនតួនាទីតំណភ្ជាប់របស់ខ្លួន សម្រាប់ធុរកិច្ចវៀតណាមស្វែងរកការវិនិយោគលើមណ្ឌលឧស្សាហកម្មរបស់បង់ក្លាដែស ហើយបានស្នើឲ្យបង់ក្លាដែសបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនវៀតណាមមកស្វែងរកនិងវិនិយោគយូរអង្វែង។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានស្នើឱ្យ BVCCI និង DCCI សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម និងបង់ក្លាដែស ដើម្បីពង្រីកតួនាទីជាស្ពានតភ្ជាប់និងគាំទ្រយ៉ាងសកម្មដល់សហគ្រាសវៀតណាម - បង់ក្លាដែស ក្នុងការស្វែងយល់ តភ្ជាប់ និងវិនិយោគអាជីវកម្មរវាងប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំសមាគមទេសចរណ៍បង់ក្លាដែស ប្រធានរដ្ឋសភាលោក Vuong Dinh Hue  បានស្នើឱ្យសមាគមទេសចរណ៍បង់ក្លាដែសជំរុញកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវិស័យពាក់ព័ន្ធ និងដៃគូរបស់វៀតណាមដើម្បីផ្សព្វផ្សាយរូបភាពប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ តាមនោះ ជំរុញកំណើនទេសចរណ៍ទៅវិញទៅមក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top