• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបើកសម្ពោធច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី

ក្រោយរយៈពេលជាង ១ ឆ្នាំ ត្រៀមរៀបចំដោយមានការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក (WB) និងរដ្ឋាភិបាលអូស្រ្តាលី នាព្រឹកថ្ងៃទី ២៣ ធ្នូនៅទីក្រុងហាណូយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរៀបចំពិធី បើក សម្ពោធច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដី FTA របស់វៀតណាម (FTAP) ។

លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម


អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអះអាងថា៖ “ការដាក់ឲ្យដំណើរការ ច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការបានបញ្ជូនសារដ៏សំខាន់របស់រដ្ឋាភិបាលវៀតណាមទៅក្នុងការនាំបណ្ដា FTA ជាពិសេសគឺ FTA ជំនាន់ថ្មីខិតមកជិតសហគ្រាស និងប្រជា ជន។ លើសពីនេះទៀត ការបញ្ចប់ជាស្ថាពរ FTAP ក៏បានបង្ហាញពីការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាលវៀតណាម និងធនាគារពិភពលោកនិងរដ្ឋាភិបាលអូស្ត្រាលីក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចវៀតណាម”។

សូមបញ្ជាក់ដែរថា ច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមនឹង អនុញ្ញាតឱ្យសហគ្រាសអាចស្វែងរករាល់ព័ត៌មានចាំបាច់ទាំងអស់ ជាពិសេសគឺការការសន្យាពាក់ព័ន្ធនឹងពន្ធ សេវាកម្ម និងការវិនិយោគ ក៏ដូចជាជួយសហគ្រាសឆក់យកឱកាស ដែលកិច្ចព្រមព្រៀងនានានាំមក ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មីផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top