អង្ករជាកសិផលនាំចេញជួរមុខរបស់វៀតណាម
នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម បានបើកកិច្ចប្រជុំស្តីពីការនាំចេញ អង្ករសម្រាប់ឆ្នាំ២០១៦។ ក្នុងឆ្នាំ២០១៥ វៀតណាមនាំចេញអង្ករចំនួន៦,៦លានតោនមានតម្លៃជាង២,៨ពាន់លានដុល្លារអាមេរិក កើន៤%នៃបរិមាណប៉ុន្តែថយចុះ៤,៥% នៃតម្លៃនាំចេញបើ បៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៤។ តាមការព្យាករណ៍ថា ការនាំចេញអង្ករ របស់វៀតណាម ក្នុងឆ្នាំ២០១៦នេះ នឹងមានបម្រែបម្រួល ដែលមិនអាចទាយទុកជាមុនទេ ដោយសារឥទ្ធិពលនៃបាតុភូត El Nino ជ្រៀបប្រៃ ឬការក្រគួតប្រជែងពីប្រទេសបាន។ ដោយហេតុនេះ សហគ្រាសវៀតណាមនឹងស្វែងរកនិងបើក ចេញទីផ្សារថ្មីដូចជាអឺរ៉ុប អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង។ ព្រមជាមួយគ្នានោះ លើកកំពស់គុណភាពគ្រាប់អង្ករ កសាងពាណិជ្ជសញ្ញា និងពន្លឿនពាណិជ្ជកម្មលោក Tran Tuan Anh អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមបានឲ្យដឹងថា៖
“ក្នុងសកម្មភាពជួយឧបត្ថម្ភសកម្មភាពពន្លឿនពាណិជ្ជកម្មនោះ សហគ្រាស ទាំងអស់ត្រូវទទួលយកការកំណត់ទិសដៅទីផ្សាររបស់រដ្ឋ ជាពិសេសរបស់សម្ពន្ធ សមាគមស្បៀងអាហារ សំដៅជួយឧបត្ថម្ភសហគ្រាសក្នុងប្រទេសក្នុងការពន្លឿន និងអភិវឌ្ឍន៍ទីផ្សារដោយរូបសណ្ឋនសមស្រប។ នេះក៏ជាសំណូមពរដាក់ចេញ សម្រាប់ក្រសួងឧស្សាហ-ពាណិជ្ជកម្ម ក្នុងការផ្លាស់ប្តូរថ្មីនូវរូបភាពពន្លឿនពាណិជ្ជ កម្មលើមុខទំនិញកសិផលនិងអង្ករឲ្យស្របទៅនឹងទីផ្សារនីមួយៗ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម