• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការទូតវៀតណាមស្ថាបនាសន្តិភាពជានិច្ច

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ សិក្ខាសាលាអន្តរជាតិដោយប្រធានបទ “៥០ឆ្នាំឯកភាព មាតុប្រទេស៖ តួនាទីស្ថាបនាសន្តិភាពរបស់ការទូតក្នុងប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន”។ ព្រឹត្តិការណ៍នេះត្រូវបាន ក្រសួងការបរទេសវៀតណាមរៀបចំឡើង ដោយមានការ ចូលរួមពីគណៈប្រតិភូក្នុងស្រុក និងអន្តរជាតិចំនួន ៥០០នាក់ រួមទាំងសាក្សីប្រវត្តិ សាស្ត្រ អ្នកប្រាជ្ញ អ្នកស្រាវជ្រាវក្នុងស្រុក និងមិត្តភក្តិអន្តរជាតិជាច្រើន។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា។ (រូបថត៖ VOV5)

អញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលានេះ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអះអាងយ៉ាងច្បាស់ថា តួនាទីស្ថាបនាសន្តិភាពរបស់ការទូតវៀតណាម ត្រូវបានបង្ហាញក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ ជាមួយនឹងកំពូលគឺយុទ្ធនាការ ហូជីមិញ។ ៥០ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែអត្ថន័យជាប្រវត្តិសាស្ត្រ និងមេរៀន យ៉ាងជ្រាលជ្រៅពីជ័យជំនះនានិទាឃរដូវឆ្នាំ ១៩៧៥ ចំពោះការទូតវៀតណាមក្នុងការ ស្ថាបនាសន្តិភាព ការពារ និងកសាងមាតុភូមិនៅតែមានតម្លៃដដែល ក្នុងសម័យបច្ចុប្បន្ន៖

“លក្ខណៈសម័យកាលនិងទាន់ហេតុការណ៍ដ៏ជ្រាលជ្រៅនៃ “រឿងរ៉ាវវៀតណាម” នៅតែបានរក្សាដដែល បញ្ចេញនូវតម្លៃដ៏ថ្លៃថ្នូនៃដំណើរស្វែងរកសន្តិភាពប្រកបដោយ ចីរភាព ការសន្ទនា ការផ្សះផ្សារស្នាមរបួសនៃសង្គ្រាម ការផ្សះផ្សារជាតិ ការកសាង ឡើងវិញ និងការអភិវឌ្ឍ។ ពិភពលោកកំពុងឃើញការផ្លាស់ប្ដូរជារបត់ប្រវត្តិសាស្ត្រ ជាច្រើន។ វៀតណាមយល់ដឹងយ៉ាងជ្រាលជ្រៅថា អនាគត និងជោគវាសនារបស់ ប្រទេសគឺផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោកទាំងមូល។ ឈានចូលយុគសម័យថ្មី ដែលជា យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ វៀតណាមត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមចំណែកយ៉ាងសកម្ម និងម្ចាស់ការចំពោះនយោបាយពិភពលោក សេដ្ឋកិច្ច ពិភពលោក និងអរិយធម៌មនុស្សជាតិ”។

ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម លោកប្រធានរដ្ឋបាន ថ្លែងអំណរគុណចំពោះប្រជាជនជឿនលឿនជុំវិញពិភពលោក រួមទាំងប្រជាជនអាមេរិក ដែលបានប្រកៀកស្មាជាមួយប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីសន្តិភាព យុត្តិធម៌ និងសច្ចធម៌ថា “គ្មានអ្វីមានតម្លៃជាងឯករាជ្យ និងសេរីភាពឡើយ”។

នៅសិក្ខាសាលា មិត្តភក្តិអន្តរជាតិ អ្នកការទូត និងអ្នកប្រាជ្ញអន្តរជាតិជាច្រើនបាន អះអាងថា ជ័យជំនះជាប្រវត្តិសាស្ត្រនៃថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ និងការរស់រាន មានជីវិតឡើងវិញយ៉ាងខ្លាំងក្លាក្រោយសង្គ្រាមរបស់វៀតណាម គឺជាគំរូលេចធ្លោនៃ សន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍ នៃស្មារតីបិទអតីតកាល ឆ្ពោះទៅរក អនាគត នៃវប្បធម៌សន្តិភាព ភាពសន្ដោសប្រណី និងមនុស្សសាស្ត្រ។ លោក John McAuliff នាយកប្រតិបត្តិមូលនិធិផ្សះផ្សារនិងអភិវឌ្ឍន៍អាមេរិក បានបញ្ជាក់ថា៖

“ខ្ញុំគិតថា វៀតណាមមានឋានៈតែមួយគត់ ដែលមានការជឿទុកចិត្តពីបណ្ដាប្រទេសដែលមិនគាំទ្រគ្នា ហើយពួកគេសុទ្ធតែកសាងទំនាក់ទំនងដ៏កក់ក្ដៅខ្លាំងជាមួយវៀតណាម។ វៀតណាមមានសារៈសំខាន់អន្តរជាតិដ៏ធំធេង មិនត្រឹមតែដោយសារសមិទ្ធិផលនៃជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ប៉ុណ្ណោះទេ ថែមទាំងដោយសារសមិទ្ធិផលនានាក្នុងការកសាងឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចទៀតផង”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top