ក្នុងនាមជាប្រទេសដែលធ្វើជាអធិបតីក្នុងការតាក់តែង និងជាប្រទេសស្នូលដែល ស្នើឡើងសេចក្តីសម្រេចចិត្តទាំងពីរខាងលើ វៀតណាមបានម្ចាស់ការសម្របសម្រួល ជាមួយប្រទេសផ្សេងៗដឹកនាំដំណើរការចរចា ដើម្បីឲ្យមហាសន្និបាតអនុម័តជាឯកឆ័ន្ទ លើសេចក្តីសម្រេចចិត្តទាំងពីរខាងលើ។ វៀតណាមបានសង្កត់ធ្ងន់ និងការពារដោយ ជោគជ័យនូវខ្លឹមសារសំខាន់ៗនៃសេចក្ដីសម្រេចចិត្តទាំងនេះដូចជា៖ ចាំបាច់ត្រូវធានា លក្ខណៈផ្សាភ្ជាប់និងបំពេញឲ្យគ្នាទៅវិញទៅមករវាងដំណើរការធំៗផ្នែកសុខាភិបាល ដែលបានលើកយកមកពិភាក្សាក្នុងវេទិកាពហុភាគីពាក់ព័ន្ធ; បង្រួញគម្លាតផ្នែកហិរញ្ញ វត្ថុ; រំលេចនូវភាពចាំបាច់នៃការបង្កើនការបង្ការទប់ស្កាត់ជំងឺរាតត្បាតដែលអាចកើត មាននាពេលអនាគតតាមរយៈការចែករំលែកមេរៀន និងបទពិសោធន៍ពីការប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩; រំលេចនូវសារៈសំខាន់នៃការធានាឲ្យទទួលបាន វ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ដោយទាន់ពេលវេលា សមភាព និងគ្មាន ការរំខាន ក៏ដូចជាពង្រឹងប្រព័ន្ធសុខាភិបាលនិងភាពធន់ ដើម្បីសម្រេចបាននូវការគ្រប ដណ្ដប់ធានារ៉ាប់រងសុខាភិបាលសម្រាប់មនុស្សទាំងអស់ផងដែរ៕