• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលអនាគត

ទីភ្នាក់ងារសារព័ត៌មាន KPL នៃប្រទេសឡាវ បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា“ រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំនៃក្បាលម៉ាស៊ីនរដ្ឋ”។
 

នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ទីភ្នាក់ងារសារព័ត៌មាន KPL នៃប្រទេសឡាវ បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា“ រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំនៃក្បាលម៉ាស៊ីនរដ្ឋ” ដោយបានវាយតម្លៃអំពីការដែលរដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំសំខាន់ៗរួមមាន៖ ប្រធានរដ្ឋ ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។

អត្ថបទនេះបានសង្កត់ធ្ងន់ថា៖ ជាមួយនឹងការបោះឆ្នោតជ្រើសតាំងថ្នាក់នាំ រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលនោះ សមាជិក សមាជិការសភាសុទ្ធតែមានក្ដីសង្ឃឹមទៅលើក្បាលម៉ាស៊ីនដឹកនាំថ្មី នឹងបន្តពង្រីកបញ្ញាឈ្លាសវាងវៃ សមត្ថភាព បន្តទទួលបានជោគជ័យនៅអាណត្តិខាងមុខ ដឹកនាំប្រទេសជាតិ កាន់តែអភិវឌ្ឍន៍ អនុវត្តន៍ជាក់ស្ដែងបំណងប្រាថ្នា នាំប្រទេសវៀតណាមខ្លាំងមាំមួន សម្បូររុងរឿងតាមស្មារតី នៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។

ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ឆែកដូចជាទីភ្នាក់ងារសារព័ត៌មានឆែក (CTK) ទូរទស្សន៍ឆែក (CT) និងកាសែតអេឡិចត្រូនិក Halonoviny បានចុះផ្សាយអត្ថបទដោយចាត់ទុកថាថ្នាក់ដឹកនាំថ្មីរបស់វៀតណាមនឹងបន្តនាំមកនូវការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមសម្រាប់ប្រទេសក្នុងបរិបទដែលជំងឺកូវីដ ១៩ នៅតែមានការវិរឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោក។ គោលដៅអាទិភាពជួរមុខមួយរបស់វៀតណាមក្នុងរយៈពេលខាងមុខគឺបន្តពង្រឹងឋានៈ និងកិត្យានុភាព នៅលើឆាកអន្តរជាតិ និងឆ្ពោះទៅរកផែនការប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ពេញលេញនៅពាក់កណ្តាលសតវត្សរ៍ទី ២១ ដូចដែលបានចែងបន្ទាប់ពីមហាសន្និបាតលើកទី ១៣ របស់បក្សនាពេលកន្លងទៅ។

នាថ្ងៃដដែល ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោកបណ្ឌិត Evgeny Kobelev អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវៀតណាមនិងអាស៊ាន - វិទ្យាស្ថានចុងបូព៌ា នៃ បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំថ្មីរបស់វៀតណាម ហើយចាត់ទុកថា វៀតណាមចាំបាច់ត្រូវបន្តរក្សានូវគោលការណ៍ និងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពដែលបានសំរេចកន្លងមក។ ការរក្សាស្ថេរភាពនេះនឹងជួយកសាងទំនុកទុកចិត្តរបស់វិនិយោគិន ប្រជាជន និងសហគមន៍អន្តរជាតិ។

ទន្ទឹមនឹងនេះ បណ្ដាកាសែតអេឡិចត្រនិក El Universal và Voces del Periodista របស់មិកស៊ិក និងកាសែតកិច្ចការបរទេសរបស់អាហ្វ្រិកខាងត្បូង  "The Diplomatic Society" ក៏បានចុះផ្សាយអត្ថបទ ដោយសង្កត់ធ្ងន់ទៅលើការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីរបស់វៀតណាមសម្រាប់អណត្តិ ២០២១ - ២០២៦ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top