• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តឡើងចំណាត់ថ្នាក់ក្នុងរបាយការណ៍សន្ទស្សន៍អភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក

ជាទូទៅ សន្ទស្សន៍អភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក (EGDI) របស់ វៀតណាមក្នុងឆ្នាំ២០២០សម្រេចបាន ០,៦៦៦៧ ពិន្ទុ ដែលត្រូវបានដាក់ បញ្ចូលក្នុងក្រុមប្រទេសអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកកម្រិតខ្ពស់។ 
 
យោងតាមរបាយការណ៍ស្ទង់មតិស្ដីពីរដ្ឋាភិបាលអេឡិចត្រូនិកឆ្នាំ២០២០ ដែលត្រូវបានអង្គការសហប្រជាជាតិប្រកាសកាលពីថ្ងៃទី១០ កក្កដា វៀត ណាមមានចំណាត់ថ្នាក់ទី៨៦/១៩៣ប្រទេស ឡើង២កាំបើធៀបនឹងឆ្នាំ ២០១៨។ ជាទូទៅ សន្ទស្សន៍អភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក (EGDI) របស់ វៀតណាមក្នុងឆ្នាំ២០២០សម្រេចបាន ០,៦៦៦៧ ពិន្ទុ ដែលត្រូវបានដាក់ បញ្ចូលក្នុងក្រុមប្រទេសអភិវឌ្ឍរដ្ឋាភិបាល អេឡិចត្រូនិកកម្រិតខ្ពស់។ សន្ទស្សន៍ EGDI របស់វៀតណាមក៏ខ្ពស់ជាងពិន្ទុមធ្យមរបស់ពិភពលោក តំបន់អាស៊ី ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាមួយនឹងលទ្ធផលនេះ ចំណាត់ថ្នាក់របស់វៀតណាមបានឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៤មក។
 
ក្នុងកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយខេត្តក្រុងទូទាំងប្រទេសនាពេលថ្មីៗនេះ លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល Mai Tien Dung បាន អះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តសេវាកម្ម សាធារណៈតាមអនឡាញ។
 
“វិបផតថលសេវាកម្មសាធារណៈជាតិត្រូវបានតភ្ជាប់នឹងវិបផតថល សេវាកម្មសាធារណៈរបស់ក្រសួងទាំង១៨ ខេត្តក្រុងទាំង៦៣ និងសម្ព័ន្ធក្រុម ហ៊ុន ធនាគារ មជ្ឈមណ្ឌលទូទាត់ចំនួន១២អង្គភាពទៀត។ រហូតមកដល់ ពេលនេះ វិបផតថលនេះផ្គត់ផ្គង់សេវាកម្មសាធារណៈតាមអនឡាញចំនួន ៧២៥មុខ ដោយមានចំនួនមនុស្សចូលប្រើប្រាស់ជាង៤៦លាននាក់។ នា ពេលខាងមុខ វៀតណាមនឹងបន្តជំរុញខ្លាំងនូវការផ្គត់ផ្គង់សេវាកម្មសាធា រណៈតាមអនឡាញដូចជាសេវាកម្មបង់ពន្ធ សោហ៊ុយ  បង់ពិន័យ រដ្ឋបាល ការទូទាត់ប្រាក់ធានារ៉ាប់រងស្ម័គ្រចិត្ត ធានារ៉ាប់រងសុខាភិបាល និងកាតព្វកិច្ចខាងហិរញ្ញវត្ថុផ្សេងៗទៀត”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ COP២៨និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ COP២៨និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី

ការចូលរួមរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកបង្ហាញយ៉ាងខ្លាំងក្លានូវសារទំនួលខុសត្រូវ គំនិតផ្តួចផ្តើម និងការចូលរួមយ៉ាងសកម្មរបស់វៀត ណាមក្នុងការដោះស្រាយបញ្ហាប្រឈមសកលនៃការប្រែប្រួលអាកាសធាតុ

Top