• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តរក្សាសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងជាមួយអាមេរិក


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc (រូបថតៈ baoquocte.vn)
 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc នៅថ្ងៃទី ៣០ ខែ​មេសាបាន​អញ្ជើញ​ជួប​សន្ទនា​តាមអ៊ិនធឺណែត ជាមួយសមាជិកសភាលោក Joaquin Castro អនុប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃរដ្ឋសភា និងជាសហប្រធានក្រុមអាស៊ាននៃសភាអាមេរិក។
 
ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc និងសមាជិកសភា លោក Joaquin Castro បានសម្តែង ក្តី​សោមនាស្ស​រីករាយ ចំពោះការអភិវឌ្ឍយ៉ាងខ្លាំង នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង​អាមេរិក​លើវិស័យ​ជាច្រើន។ ថ្វីត្បិត តែស្ថិតក្នុងគ្រាលំបាកដោយសារការឆ្លងរាលដាលនៃជំងឺ COVID-19 ក៏ ដោយ ប៉ុន្តែប្រទេស​ទាំងពីរ​តែង​តែ​សហការគ្នា​យ៉ាង​ជិត​ស្និទ្ធ និង​គាំទ្រគ្នា​ទៅវិញ​ទៅមក​ទាំង​ទ្វេភាគី​និង​ក្នុង​យន្ត​ការ​សហប្រតិ​បត្តិការអាស៊ាន - អាមេរិក ដើម្បីបង្ការនិង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជារៀបចំ​វិធាន​ការដើម្បី​ស្តារខឿន​សេដ្ឋកិច្ចឡើងវិញ រួមទាំងជំរុញការទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម - វិនិយោគទៀតផង។
 
ឆ្លៀតពេលនេះ ឯក​អគ្គរដ្ឋទូតលោក Ha Kim Ngoc បានបញ្ជាក់ថា នៅក្នុងអំឡុងពេលដ៏លំបាកនេះ អាស៊ាន​តែង​តែ​សាមគ្គីភាព ឯកភាពគ្នានិងមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូនានា ក្នុងនោះ​មានសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងថ្លែង​អំណរគុណ​ចំពោះ​ការ​ជួ​យ​ឧបត្ថម្ភ​ទាន់ពេលវេលារបស់អាមេរិកសម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងនោះមានវៀតណាមផងដែរ ខណៈដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សភានិងប្រជាជនសហរដ្ឋអាមេរិក ​ក៏កំពុងប្រយុទ្ធប្រឆាំងនឹង ​COVID-19 ផង​ដែរ។
 
ក្នុងឱកាស​នេះសមាជិកសភាលោក Joaquin Castro បានអះអាងថា អាមេរិកតែងតែគាំទ្រអាស៊ាន និង​គាំទ្រ​ភាព​​ជាដៃគូយុទ្ធសាស្ត្រអាមេរិក - អាស៊ាន ក៏ដូចជាគាំទ្រឆ្នាំប្រធានអាស៊ានរបស់ វៀតណាម។ ពាក់ព័ន្ធដល់​បញ្ហា​សមុទ្រខាងកើត សមាជិកសភា លោក Joaquin Castro បានបញ្ជាក់ថា ក្រុម​អាស៊ាន​នៃសភា​អាមេរិក​និង​រូប​លោកផ្ទាល់ គឺប្រឆាំងជំទាស់ចំពោះរាល់សកម្មភាពរំលោភអធិបតេយ្យភាព ដើរផ្ទុយនឹង​ច្បាប់អន្តរជាតិ កា​រ​ផ្លាស់​ប្តូរស្ថានភាពដើម រួមទាំងបណ្តាលឲ្យតំបន់មានអស្ថិរភាពទៀតផង។ សមាជិកសភារូបនេះក៏ បាន​សម្តែង​ការ​គាំ​ទ្រចំពោះការដែលបណ្តាប្រទេសនៅតំបន់មេគង្គក្រោមនិងសហរដ្ឋអាមេរិក នឹងលើក​កម្ពស់​នូវយន្តការ​សហប្រតិ​បត្តិការ ពីគំនិតផ្តួចផ្តើមមេគង្គក្រោម (LMI) ទៅជាភាពជាដៃគូមេគង្គ - អាមេរិក ដើម្បីតំបន់​មេគង្គ​មួយ អភិវឌ្ឍន៍ប្រកប​ដោយចីរភាព៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top