• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម ធ្វើពិពិធកម្ម

នាយប់ថ្ងៃទី៩ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងភរិយាលោកស្រី ឡេ ធី ប៊ីច ត្រឹន បានអញ្ជើញរៀបចំពិធីជប់លៀងជូនចំពោះគណៈប្រតិភូអង្គទូត រួមមានឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងនៃអង្គការអន្តរជាតិប្រចាំនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា អញ្ជើញចូលរួម និងធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ក្រុមអ្នកការទូត ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមរៀបចំឡើងយ៉ាងឱឡារិក (រូបថត៖ VNA)

អញ្ជើញថ្លែងក្នុងពិធី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវស្មារតីនិងជាគោលដៅដែលមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមដាក់ចេញគឺ៖ បន្តប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិងធ្វើពិពិធកម្ម; ជាមិត្តល្អ និងជាដៃគូដែលអាចទុកចិត្តបានជាមួយប្រទេសទាំងអស់ក្នុងពិភពលោក និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ វៀតណាមមានបំណង់ បន្តទទួលបានការរួមដំណើរនិងការជួយឧបត្ថម្ភដ៏មានតម្លៃ របស់មិត្តភក្តិអន្តរជាតិ ដើម្បីរួមគ្នា សម្រេចបាននូវចក្ខុវិស័យ៖ "វៀតណាមអភិវឌ្ឍន៍ប្រកបដោយចីរភាព - អាស៊ានផ្សាភ្ជាប់នៅក្បែរ - អាស៊ីដ៏រុងរឿងនិងភ្ជាប់គ្នា - ពិភពលោកដ៏សុខដុមរមនា  - មនុស្សជាតិសមភាពឆ្ពោះទៅមុខ"។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងភរិយា ថ្លែងមតី ក្នុងពិធីជប់លៀងនេះ។ (រូបថត៖ VNA)

 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “និទាឃរដូវឆ្នាំមមីអដ្ឋស័ក ២០២៦ មិនត្រឹមតែជាការចាប់ផ្តើមនៃឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃការអភិវឌ្ឍរបស់វៀតណាម ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ សម្រាប់ប្រទេសវៀតណាមដ៏រឹងមាំ អរិយធម៌ វិបុលភាពនិងសុភមង្គល ដែលរីកចម្រើនឥតឈប់ឈរ និងរឹងមាំឡើងសង្គមនិយម។ នៅក្នុងវប្បធម៌វៀតណាម  មមីមានន័យថា សត្វសេះ ជានិមិត្តរូបនៃចលនាឥតឈប់ឈរ សម្រាប់ការតស៊ូ និងសេចក្តីប្រាថ្នា យ៉ាងលឿននិងឆ្ងាយ ប៉ុន្តែប្រកបដោយចីរភាព។ រាល់ការចាប់ផ្តើមថ្មីនីមួយៗ តម្រូវឱ្យមានសកម្មភាពដ៏រឹងមាំ ប៉ុន្តែត្រូវតែដឹកនាំដោយការតាំងចិត្ត ការតស៊ូ និងការច្នៃប្រឌិតដែលបង្កើតឡើងដោយចក្ខុវិស័យជាយុទ្ធសាស្ត្រ ត្រូវបានកំណត់ដោយចក្ខុវិស័យយុទ្ធសាស្ត្រ”។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងនៃអង្គការអន្តរជាតិប្រចាំនៅវៀតណាម ពង្រីកប្រកបដោយប្រសិទ្ធិភាពនូវតួនាទីជាស្ពានពិសេសរបស់ខ្លួន ដោយនាំទំនាក់ទំនងមិត្តភាពនិងកិច្ច សហប្រតិបត្តិការរវាងបណ្តាប្រទេស បណ្តាអង្គការអន្តរជាតិជាមួយវៀត ណាមកាន់តែស្អិតរមួត ស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ បានបិទ​បញ្ចប់ប្រកប​ដោយជោគជ័យ។ រដ្ឋសភាបានផ្តោតលើបញ្ហាកម្មាភិបាល។

Top