• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តបេសកកម្មចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ជាលើកដំបូង វៀតណាមបានបញ្ជូនកងវិស្វកម្មទៅបំពេញភារកិច្ចនៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅ Abyei -ដែលជាតំបន់ជម្លោះរវាងស៊ូដង់និងស៊ូដង់ខាងត្បូង (ហៅកាត់ថា បេសកកម្ម UNISFA)។ ព្រឹត្តិការណ៍នេះបានគូសសញ្ញានូវជំហានអភិវឌ្ឍន៍ថ្មីនិងសំខាន់របស់ វៀតណាមក្នុងវិស័យ ចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

  កម្មាភិបាលនិងនាយទាហានរនៃក្រុមវិស្វកម្មវៀតណាម រួមជាមួយសព្វាវុធនិងឧបករណ៍ជាង ២.០០០តោន បាននិងកំពុងធ្វើដំណើរទៅកាន់បេសកកម្ម Abyei បំពេញបេសកកម្មអន្តរជាតិ (រូបថត៖ tuoitre.vn)  

កម្មាភិបាលនិងនាយទាហាននៃកងវិស្វកម្មវៀតណាមចំនួន ១៨៤ នាក់ រួមជាមួយសព្វាវុធនិងបរិក្ខារប្រមាណជាង ២០០០ តោន បាននិងកំពុងតាមផ្លូវទៅកាន់បេសកកម្ម Abyei បំពេញបេសកកម្មអន្តរជាតិ។ តំបន់ Abyei គឺជាបេសកកម្មថ្មី ប៉ុន្តែជាបេសកកម្មទី ៣ ដែលវៀតណាមបានដាក់ពង្រាយកម្លាំងដើម្បីចូលរួមរក្សាសន្តិភាព។

ដាក់ពង្រាយក្រុមជាមួយនឹងទ្រង់ទ្រាយធំ

ក្រោយរយៈពេល ៨ ឆ្នាំ ជាលើកដំបូង វៀតណាមបានដាក់ពង្រាយក្រុមដោយមានទ្រង់ទ្រាយធំមួយទៅបំពេញបេសកកម្មអន្តរជាតិ។ ការដាក់ពង្រាយក្រុមធំបែបនេះគឺជាបញ្ហាប្រឈមដ៏ធំមួយ ខុសស្រឡះពីការបញ្ជូនបុគ្គលឱ្យធ្វើប្រតិបត្តិការដោយឯករាជ្យ ឬក្នុងទ្រង់ទ្រាយតូច ដូចជាកងពេទ្យកម្រិត ២ អញ្ជឹង។

ដើម្បីអនុវត្តន៍ភារកិច្ចពិសេសនេះ ក្នុងរយៈពេលកន្លងមក វៀតណាមមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់ នូវក្រុមដែលបំពេញតម្រូវការទាំងចំណេះដឹង សុខភាព សមត្ថភាព ជំនាញភាសាអង់គ្លេសនិងសមត្ថភាពសហប្រតិបត្តិការអន្តរជាតិ។ ប្រការនេះត្រូវបានអង្គការសហប្រជាជាតិកោតសរសើរយ៉ាងខ្លាំងនៅពេលដែលអង្គការនេះបានបញ្ជូនក្រុមអង្កេតមកប្រទេសវៀតណាម។ បន្ទាប់ពីបានឃើញសមត្ថភាពរបស់វិស្វករវៀតណាម ជាមួយនឹងសម្ភារៈឧបករណ៍ដែលមានសម្រាប់និងសមត្ថភាពប្រតិបត្តិការយានយន្ត គេបានជ្រើសរើសប្រទេសវៀតណាម ក្នុងចំណោមក្រុមវិស្វករចំនួន ១៥ មកពីប្រទេសផ្សេងៗ ផងដែរ។ នាយឧត្តមសេនីយ៍ Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាព ក្រសួងការពារប្រទេសបានឲ្យដឹងថា៖  “កងវិស្វកម្មរបស់យើងមានពេលវេលា ជាង ៥ ឆ្នាំ សម្រាប់ត្រៀមរៀបចំបុគ្គលិកដែលសុទ្ធសឹងជាវិស្វករ អ្នកជំនាញផ្នែកម៉ាស៊ីន និងជាងសំណង់កម្រិតខ្ពស់ដែលត្រូវបានជ្រើសរើសពីអង្គភាពចំនួន ២១ ដូចជាក្រុមវិស្វករសំណង់ ក្រុមវិស្វករសាងសង់ផ្លូវថ្នល់ ស្ពាន ដើម្បីដាក់ពង្រាយក្នុងការបណ្តុះបណ្តាល និងដាក់ពង្រាយក្រុមវិស្វកររបស់យើងលើកនេះ។ ជាមួយនឹងសមត្ថភាពដែលក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិធ្វើការពិនិត្យ ពួកគេឃើញថា ក្រុមវិស្វកររបស់យើងគឺសុទ្ធតែជាក្រុមវិស្វករឆ្នើមបំផុតក្នុងចំណោមក្រុមវិស្វករទាំង ១៥ ដែលមានបំណងប្រាថ្នា និងចង់ដាក់ពង្រាយនៅ UNISFA”។

ជំនះរាល់ការលំបាកនិងបញ្ហាប្រឈម

ការដែលកម្មាភិបាលនិងនាយទាហានវៀតណាមមានសមត្ថភាពពេញលេញ និងបំពេញតម្រូវការរបស់អង្គការសហប្រជាជាតិ គឺអាស្រ័យដោយសារដំណើរការរៀបចំ ជាពិសេសក្នុងរយៈពេលកន្លងមក ក្រសួងការពារប្រទេស និងគណៈកម្មាធិការយោធាមជ្ឈិម បានបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីកងកម្លាំងវិស្វករមានអាវុធ និងឧបករណ៍ល្អៗ សម្រាប់បម្រើបេសកកម្ម។ នាយឧត្តមសេនីយ៍ Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាព ក្រសួងការពារប្រទេស បានឲ្យដឹងថែមទៀតថា៖ “សម្រាប់ប្រភពទីមួយ យើងទទួលបានឧបករណ៍ដែលមានស្រាប់ពីក្រសួងការពារប្រទេស ប្រភពទីពីរ យើងបំប្លែងប្រភេទឧបករណ៍ម៉ូតូនិងឧបករណ៍សព្វាវុធមួយចំនួនឱ្យស្របតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការសហប្រជាជាតិ។ ប្រភពទីបី គឺការទិញឧបករណ៍ថ្មីពីបរទេស។ ជាមួយនឹងប្រភពទាំង ៣ នេះ យើងបានបំពេញតាមសំណើរបស់អង្គការសហប្រជាជាតិសម្រាប់ក្រុមវិស្វកររបស់យើងជាមួយនឹងមុខងារសំខាន់ៗចំនួន ២។ នោះគឺសាងសង់ស្ពាន កាណូត កំពង់ផែ អាកាសយានដ្ឋាន ឬជំរុំសម្រាប់ជនភៀសខ្លួន ហើយបន្ទាប់មកខួងអណ្តូង ដើម្បីបម្រើជីវភាពជនភៀសខ្លួននៅតាមតំបន់ព្រំដែន។ ភារកិច្ចទី៣ គឺសាងសង់អគារខ្ពស់ៗ និងបន្ទាយបណ្តោះអាសន្ន តាមសំណើររបស់អង្គការសហប្រជាជាតិ។ ទាំងនេះគឺជាភារកិច្ចដែលកម្លាំងវិស្វកររបស់យើងនៅក្នុងប្រទេសធ្លាប់បំពេញ ហើយយើងឃើញថា ក្រុមវិស្វកររបស់យើងមានសមត្ថភាពពេញលេញក្នុងការបំពេញការងារទាំងនេះបានយ៉ាងល្អ”។

គូសសញ្ញាសម្គាល់ដំណាក់កាលថ្មីនៃសមាហរណកម្មអន្តរជាតិនិងការការពារពហុភាគី

ក្នុងដំណើរការដែលវៀតណាមចូលរួមសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយពិភពលោក ការចូលរួមរបស់យោធាវៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានគូសសញ្ញាសម្គាល់ដំណាក់កាលធំធាត់សំខាន់មួយ។

  នាយឧត្តមសេនីយ៍ Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាពនៃក្រសួងការពារប្រទេស (រូបថត៖ tuoitre.vn)  

បច្ចុប្បន្ន វៀតណាមមាននាយទាហានចំនួន ៤ នាក់ដែលត្រូវបាន អង្គការសហប្រជាជាតិតែងតាំងជាតំណាងដើម្បីដោះស្រាយបញ្ហា។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៩ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី លើវិស័យរក្សាសន្តិភាពជាមួយដៃគូអន្តរជាតិចំនួន ៩។ ជោគជ័យក្នុងបរិយាកាសរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានជះឥទ្ធិពលដល់រូបភាពប្រទេសវៀតណាមក្នុងក្រសែភ្នែកមិត្តអន្តរជាតិ។ រូបភាពនៃកងទ័ពលោកអ៊ំហូនៅតាមបណ្តាប្រទេសទ្វីបអាហ្រ្វិក បានគូសរំលេចឡើងវិញនូវរូបភាពដ៏ស្រស់ស្អាតនិងមនុស្សសាស្ត្ររបស់ប្រជាជនវៀតណាមនៃវប្បធម៌វៀតណាម “ដឹងមុខ ដឹងក្រោយ” សម្រាប់ប្រជាជនអាស៊ី - អាហ្រ្វិក - អាមេរិកឡាទីន ដែលតំបន់ទាំងនេះធ្លាប់បានជួយ វៀតណាម ក្នុងសង្គ្រាមរំដោះប្រទេសជាតិនិងការពារមាតុភូមិ។

នាពេលខាងមុខ វៀតណាមនឹងបើកទូលាយកងកម្លាំងរបស់ខ្លួន ដោយមិនស្ថិតលើពេទ្យយោធា វិស្វករ ឬទាហានប្រតិបត្តិឯករាជ្យនោះទេ ប៉ុន្តែនឹងពង្រីកបន្ថែមទៀតនូវកងទ័ពថ្មើរជើង ការគ្រប់គ្រងយោធា ប៉ូលីស និងកងកម្លាំងស៊ីវិលជាដើម។ ប្រការនេះបញ្ជាក់ថា វៀតណាមមិនត្រឹមតែរួមចំណែកក្នុងវិស័យការទូតការពារជាតិ ឬ កិច្ចសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងនាំយកមកជាមួយនូវចំណេះដឹង និងបទពិសោធន៍ផ្នែកយោធាក្នុងសង្គ្រាមរំដោះប្រជាជាតិ និងការពារប្រទេសជាតិ ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ សមាហរណកម្មអន្តរជាតិក្នុងបរិយាកាសពហុភាគី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កសាង​ខ្សែព្រំដែន​វៀតណាម​-​កម្ពុជាសន្តិភាព មិត្តភាព និង​អភិវឌ្ឍ​ប្រកបដោយចីរភាព

កសាង​ខ្សែព្រំដែន​វៀតណាម​-​កម្ពុជាសន្តិភាព មិត្តភាព និង​អភិវឌ្ឍ​ប្រកបដោយចីរភាព

នាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងចរចា ដើម្បីដោះស្រាយការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនលើខ្សែព្រំដែន ប្រមាណ ១៦% នៅសល់។

Top