យោងតាមអត្ថបទ ក្រុមហ៊ុនច្បាប់អន្តរជាតិ D’Andrea Partners (DP Group) ដែលបង្កើតឡើងនៅប្រទេសអ៊ីតាលី បានវាយតម្លៃថា វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានសក្តានុពលបំផុតទាំង ៧ នៅក្នុងតំបន់អាស៊ី។ ដោយដកស្រង់តួរលេខពីអគ្គនាយកដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុវៀតណាម) ក្រុមហ៊ុន DP Group បានបញ្ជាក់ថា ដោយឡែកក្នុងខែមករាឆ្នាំ២០២៦ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,៦៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាកម្រិតខ្ពស់បំផុតដែលបានកត់ត្រានៅក្នុងខែមករាក្នុងរយៈពេល៥ឆ្នាំកន្លងមក។ លទ្ធផលនេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើ យថាទស្សន៍អភិវឌ្ឍន៍នៃសេដ្ឋកិច្ចវៀតណាម។
ក្រុមហ៊ុន DP Group ក៏បានចាត់ទុកផងដែរថា គោលនយោបាយថ្មីរបស់ប្រទេសវៀតណាមកាន់តែផ្ដោតសំខាន់លើបច្ចេកវិទ្យា នវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្ទេរចំណេះដឹង ដែលបង្កើតជាមូលដ្ឋានសម្រាប់កំណើនរយៈពេលវែង។ លើសពីនេះ វៀតណាមក៏ផ្តោតលើការអភិវឌ្ឍវិស័យថាមពល ជាពិសេសថាមពលកកើតឡើងវិញ ដែលមានសក្តានុពលក្នុងការទាក់ទាញការវិនិយោគយ៉ាងច្រើនផងដែរ។ យោងតាមក្រុមហ៊ុន DP Group ប្រទេសវៀតណាមកំពុងលេចចេញជាគោលដៅឈានមុខគេមួយរបស់អាស៊ីសម្រាប់ទាក់ទាញការវិនិយោគបរទេស មិនត្រឹមតែទាក់ទងនឹងទំហំប៉ុណ្ណោះទេ ថែមទាំងគុណភាពទៀតផង ក្នុងបរិបទនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងខ្លាំងនៃលំហូរមូលធនសកល៕





